Real Madrid បាន​ដាក់​តម្លៃ​ខ្លួន​James ៦៤​លាន​ផោន​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី​Man Utd ដែល​មាន​ព័ត៌មាន​ថា​ចង់​បាន​ខ្សែ​បម្រើ​រូប​នេះ​ទៅ​លេង​នៅ​កីឡដ្ឋាន Old Trafford ។

ខ្សែ​ប្រយុទ្ធ​លេង​ក្នុង​ជម្រើស​​ជាតិ​កូឡុំប៊ី​បាន​បង្ហាញ​កាយវិការ​ហាក់​បី​ដូច​ជា​ចង់​ចាក​ចេញ​ពី​Real Madrid បន្ទាប់​ពី​ត្រូវ​ប្ដូរ​ចេញ​ក្រោយ​Real Madrid ឈ្នះ​៤​ទល់​១។ Marca បាន​បញ្ជាក់​ថា​ Real Madrid បាន​ប្រាប់​ទៅ​​Man Utd ថា​ពយគ​គេ​អាច​ទិញ​ Rodriguez ក្នុង​តម្លៃ​៦៤​លាន​ផោន។

កីឡាករ​វ័យ​២៥​ឆ្នាំ​ចង់​លេង​ឲ្យ​បាន​ច្រើន​ជាប់​លាប់​ខណៈ​ពេល​បច្ចុប្បន្ន​នេះ​រូប​គេ​ពិបាក​ប្រជែង​ជម្រើស​​ដំបូង​នេះ​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Zidane។ Real បាន​រៀប​ចំ​ឲ្យ​James ដើរ​ចេញ​ហើយ​ប៉ុន្តែ​នឹង​មិន​អនុញ្ញាតិ​ឲ្យ​គាត់​ចាកចេញ​ដោយ​ក្លឹប​ត្រូវ​ខាត​ដើម​នោះ​ទេ។

អតីត​កីឡាករ​Monaco រូប​នេះ​មាន​តម្លៃ​ខ្លួន​៧១​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៤​ហើយ​ក្លឹប​យក្ស​ La liga ក៏​មិន​ចាប់​អារម្មណ៍​អនុញាតិ​ឲ្យ​គាត់​ចាក​ចេញ​ដោយ​តម្លៃ​ថោក​ជាង​មុន។