លោក Charlie Adam បាន​ទទូច​ថា​ តារា​របស់​ក្រុម​ហង្ស​ក្រហម​ Mohamed Salah នឹង​មិន​បាន​លេង​សូម្បី​តែ​មួយ​ប្រកួត ​ឲ្យ​Real Madrid ឬ​ក៏​ Barcelona ទោះ​បី​ជា​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ក្នុង​រដូវ​កាល​នេះ​ក៏​ដោយ។

វា​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​កីឡាករ​សញ្ជាតិ​អេហ្សីប​ដែល​គ្រាន់​ចំណាយ​ពេល​ក្នុង​រដូវ​កាល​ដំបូង​នៅ ​Liverpool ក្រោយ​ចេញ​ពី ​Barcelona ដោយ​រូប​គេ​រក​បាន​៣៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ និង​គ្រប់​ពាន​រង្វាន់​​ ខណៈ​២៩​គ្រាប់​បាន​ពី​ការ​លេង​នៅ ​Premier League។

ទម្រង់​លេង​ល្អ​បែប​នេះ ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​និង​មនុស្ស​ជា​ច្រើន​ គិត​ថា​អាច​មាន​សមត្ថភាព​លេង​ឲ្យ​ក្លឹប​ធំ​ៗ​ដូច​ជា Real Madrid ឬ​ក៏​ Barcelona ប៉ុន្តែ ​Adam ជឿ​ថា​ Salah នឹង​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​​អាច​លេង​ឲ្យ​ក្លឹប​ល្អ​បំផុត​ក្នុង​លោក​ទាំង​ពីរ​នេះ​បាន​ទេ​​ក្រៅ​ពី​កីឡដ្ឋាន​ Anfield។

តើ​គាត់​នឹង​ទៅ​ណា? វា​ពិត​ជា​ពិបាក​ណាស់​សម្រាប់​គាត់។​ តើ​នឹង​ត្រូវ​ទៅ​ណា?”អតីត​ខ្សែ​បម្រើ ​Liverpool និង​កីឡាករកំពុងលេង Stoke City និយាយ​ក្នុង ​talkSPORT។

“​តើ​អាច​នឹង​បាន​លេង​បាន​មួយ​ប្រកួត​នៅ ​Real Madrid​ទេ?​តើ​គាត់​នឹង​អាច​លេង​ឲ្យ​ Barcelona មួយ​សូម្បី​មួយ​ប្រកួត​ទេ? ខ្ញុំ​មិន​គិត​ថា​គាត់​អាច​នោះ​ទេ។​ខ្ញុំ​គិត​ថា​គាត់​នឹង​បន្ត​ស្នាក់​នៅ​ Anfield”