Leicester City បានផ្ទេរយកខ្សែការពារ Johnny Evans ពី West Bromwich Albion ដែលធ្លាក់ទៅកាន់ក្របខណ្ឌ Championship ក្នុងតម្លៃ៣លាន៥សែនផោន លើកិច្ចសន្យា៣ឆ្នាំ។

លោក Claude Puel អ្នកចាត់ការ Leicester និយាយថា Evans សម្បូរដោយបទ​ពិសោធនៅ Premier League ហើយនេះជារឿងដ៏អស្ចារ្យដែលក្រុមលោកអាចយករូបគេបាន។ ខណៈ Evans និយាយថា ទទួលសំណើពី Leicester ដោយមិនអល់អែកឡើយ ហើយនេះជាក្លិបប្រកបដោយមហិច្ឆតា និង មានអ្នកគាំទ្រដ៏អស្ចារ្យ។

កីឡាករផ្ទេរពី Manchester United ទៅ West Brom កាលឆ្នាំ២០១៥ បង្ហាញខ្លួន៩៦ដង និង រកបាន៥គ្រាប់ក្នុងចំណោម៩៦ប្រកួត។