និយាយ​ក្នុង​វិទ្យុ​’ Canal Plus France’, ខ្សែ​ការពារ ​Barcelona កីឡាករ​ Samuel Umtiti បាន​បញ្ជាក់​ថា​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​គាត់​ប៉ុន្តែ​គាត់​សប្បាយ​ចិត្ត​នៅ​កីឡដ្ឋាន Camp Nou។

គាត់​ពន្យល់​បែប​នេះ៖” អនាគត​របស់​ខ្ញុំ​គឺ​ជា​ប្រធាន​បទ​ដែល​ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​នោះ​ទេ។ មិន​ទាន់​មាន​អ្វី​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ(និយាយ​ឬ​កិច្ច​ពិភាក្សា​ថ្មី)។ Barca ចាប់​អារម្មណ៍​ដូច​គ្នា​ប៉ុន្តែ​មិន​ទាន់​មាន​អ្វី​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ​។ United? មាន​ក្លឹប​ជា​ច្រើន​បាន​ចាប់​អារម្មណ៍”

 

ដូច​ខ្ញុំ​និយាយ​អញ្ចឹង!​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ថា​ហើយ​ខ្ញុំ​មាន​កិច្ច​ការ​ត្រូវ​សម្រេច​នៅ​Camp Nouជា​ច្រើន​ទៀត​។​នៅ​ពេល​នេះ​​វា​មិន​មែន​ជា​បញ្ហា​ទេ​ ក្នុង​លោក​នេះ​អ្វីៗ​ក៏​អាច​កើត​ឡើង​ដែរ​​និង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​​ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា​ខ្ញុំ​រីករាយ​នៅ​ទី​នេះ”

ខ្សែ​ការពារ​រូប​នេះ​មាន​តម្លៃ​ខ្លួន​ផ្ដាច់​កុង​ត្រា​៦០​លាន​ផោន​ជាមួយ​ Barcelona ហើយ ​Manchester United ត្រូវ​បាន​គេ​គិត​ថា​កំពុង​រត់​ឯកសារ​ទិញ​ដូរ​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ហើយ​ខាង ​Manchester City ក៏​អញ្ចឹង​ដែរ។

តម្លៃ​ផ្ដាច់​កុង​ត្រា​ប៉ុណ្ណេះ ​វា​មិន​ថ្លៃ​ទេ​អ្នក​ទាំងអស់​គ្នា​ក៏​ដឹង​ដែរ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​តែ​ មិន​មែន​ជា​ការ​ចាប់​អារម្មណ៍​របស់​ខ្ញុំ​​ខ្ញុំ​ចាប់​អារម្មណ៍​តែ​អ្វី​ដែល​កើត​ឡើង​លើ​ទីលាន ​​និង​រីករាយ​ជាមួយ​ការ​លេង​បាល់​ទាត់​។ Barca គឺ​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ហើយ​សុបិន​ក្លាយ​ជា​ការ​ពិត​កាល​ពី​ខ្ញុំ​មាន​វ័យ​២២​ឆ្នាំ​។​ ខ្ញុំ​បាន​លេង​ក្នុង​ក្លឹប​នៃក្ដី​សុបិន​របស់​ មាន​ហេតុផល​អី​ដែល​ខ្ញុំ​ត្រូវ​ចេញ​?​”៕