នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអេស្ប៉ាញ Pedro Sanchez បានផ្ដល់ជូនគ្រឿងឥស្សរិយយសកីឡាខ្ពស់បំផុត(ឈ្មោះ Cross of Merit in Sports) ដល់ខ្សែបម្រើឆ្នើម Andres Iniesta បន្ទាប់ពីក្រុមជម្រើសជាតិអេស្ប៉ាញហ្វឹកហាត់រួចថ្ងៃអង្គារទី៥ខែមិថុនា មុនធ្វើដំណើរទៅរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍។

Iniesta ដែលស៊ុតគ្រាប់ជ័យជម្នះឱ្យអេស្ប៉ាញលើកពាន World Cup 2010 នៅអាហ្វ្រិកខាងត្បូង បានថ្លែងអំណរគុណមិត្តរួមក្រុមទាំងនៅជម្រើសជាតិនិងក្លិប Barcelona ចំពោះការរួមចំណែកដល់ការទទួលបានគ្រឿងឥស្សរិយយសនេះ។

Iniesta វ័យ៣៤ឆ្នាំ នឹងទៅលេងឱ្យក្លិបជប៉ុន Vissel Kobe ក្រោយចប់ World Cup 2018។ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ អេស្ប៉ាញ នឹងចាប់ផ្ដើមយុទ្ធនាការទល់នឹង ព័រទុយហ្គាល់ នៅថ្ងៃទី១៥ខែមិថុនា មុនប៉ះ ម៉ារ៉ុក និង អ៊ីរ៉ង់ ក្នុងពូល B៕