ខ្សែបម្រើ Radja Nainggolan បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកកាលពីម្សិលមិញ បន្ទាប់ពីគ្មានឈ្មោះក្នុងបញ្ជីបឋមទាំង២៨នាក់របស់លោក Roberto Martinez សម្រាប់ប្រមូលផ្ដុំត្រៀមទៅព្រឹត្តិការណ៍ FIFA World Cup 2018 នៅរុស្ស៊ី។

សមាជិករបស់ AS Roma បានបង្ហោះលើ Instagram ថា៖ “គួរឱ្យស្ដាយណាស់ដែលអាជីពជម្រើសជាតិរបស់ខ្ញុំឈានដល់ទីបញ្ចប់។ ខ្ញុំតែងតែធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីតំណាងប្រទេសរបស់ខ្ញុំ។ ចាប់ពីពេលនេះខ្ញុំគឺជាអ្នកគាំទ្រដំបូងគេបង្អស់របស់ក្រុមជម្រើសជាតិ”។

ដោយឡែក គ្រូបង្វឹក Roberto Martinez បានពន្យល់មូលហេតុនៃការមិនបញ្ចូលឈ្មោះ Nainggolan ដោយលើកឡើងថា ក្រោមហេតុផលកលល្បិចលេងរបស់ក្រុមដែលលោកបានរៀបចំក្រុមរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោកទទួលស្គាល់ថារូបគេតួនាទីសំខាន់ណាស់នៅក្លិប Roma ប៉ុន្តែក្រុមជម្រើសជាតិមិនអាចផ្ដល់តួនាទីនោះដល់គេបាន។

បែលហ្ស៊ិក ស្ថិតក្នុងពូល G ជាមួយ អង់គ្លេស, ប៉ាណាម៉ា និង ទុយនេស៊ី ខណៈការជម្រុះយកកីឡាករ២៣នាក់ចុងក្រោយទៅរុស្ស៊ីនៅធ្វើឡើងនៅថ្ងៃទី៤ខែមិថុនា។

បញ្ជីបឋមសមាសភាពកីឡាករទាំង២៨រូប៖

អ្នកចាំទី៖ Koen Casteels (Wolfsburg), Thibaut Courtois (Chelsea), Simon Mignolet (Liverpool), Matz Sels (Newcastle United).

ខ្សែការពារ៖ Toby Alderweireld (Tottenham Hotspur), Dedryck Boyata (Celtic), Laurent Ciman (Los Angeles FC), Christian Kabasele (Watford), Vincent Kompany (Manchester City), Jordan Lukaku (Lazio), Thomas Meunier (Paris St-Germain), Thomas Vermaelen (Barcelona), Jan Vertonghen (Tottenham Hotspur).

ខ្សែបម្រើ៖ Yannick Carrasco (Dalian Yifang), Kevin de Bruyne (Manchester City), Mousa Dembele (Tottenham Hotspur), Leander Dendoncker (Anderlecht), Marouane Fellaini (Manchester United), Eden Hazard (Chelsea), Thorgan Hazard (Borussia Monchengladbach), Adnan Januzaj (Real Sociedad), Dries Mertens (Napoli), Youri Tielemans (Monaco), Axel Witsel (Tianjin Quanjian).

ខ្សែប្រយុទ្ធ៖ Michy Batshuayi (Chelsea), Christian Benteke (Crystal Palace), Nacer Chadli (West Brom), Romelu Lukaku (Manchester United)៕