ក្រោយ​ពេល​ចាប់​ឆ្នោត​ក្នុង​ពាន​​ Copa del Ray រួចរាល់​ហើយ​ក្រុម​  Real Madrid ត្រូវ​ជួប​ក្រុម​  Fuenlabrada នៃ​លីក​លំដាប់​ទី​បី​​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។​ ក្រុម​មួយ​នេះ​បាន​ផុស​ក្នុង​គណនី ​Twitter ​ផ្លូវ​ការ​របស់​ខ្លួន​បង្ហាញ​ពី​មោទនភាព​ក្នុង​ជំនួប​នេះ។

Real Madrid មិន​ដែល​ជួប​ក្រុម​ Fuenlabrada នោះ​ទេ​ ខណៈ​ក្រុម​មួយ​នេះ​លេង​នៅ​លីក​ឡដាប់​ទី​៣​ Spanish Segunda Division B ហើយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុង​ម៉ាឌ្រីដ​ បង្ហាញ​មោទនភាព​ខ្លាំង ​ដែល​បាន​ជួប​ក្រុម​ខ្លាំង​លេខ​មួយ​នៅ​អឺរ៉ុប​(​គិត​តាម​ការ​ឈ្នះ ​Champions League)។

http://

មិន​ទាន់​បាន​ជួប​គ្នា​ពិត​ប្រាកដ​នៅ​ឡើយ​តែ​ ក្លឹប​មួយ​នេះ ​បាន​ប្រកួត​ប្រជែង​ភាព​ល្បី​ក្នុង​បណ្ដាញ​សង្គម​រួច​ទៅ​ហើយ ​ដោយ​សរសេរ​បែប​នេះ៖”​ ១១៥ឆ្នាំ មក​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​ហើយ​ពួក​គេ​មិន​ទាន់​បាន​ឈ្នះ​យើង​នោះ​ទេ” Fuenladrada បាន​ផុស​ក្នុង​ Twitter ។​តែ​បែប​នេះ​ណា​ក្ដី​នេះ ​គ្រាន់​តែ​ជាការ​ផុស​បែប​កំប្លែង​ប៉ុណ្ណោះ​ព្រោះ​ក្លឹប​មួយ​នេះ​ស្គាល់​ Real Madrid ច្បាស់​ហើយ៕