ដោយ​ដឹកនាំ​ទើប​បាន​ត្រឹម​២​រដូវ​កាល​នៅ​ Real Madrid, គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​លោក Zidane បាន​សម្រេច​ស្នាដៃ​ដឹកនាំ​ក្នុង​ La liga ឈ្នះ​៥០​ប្រកួត​ហើយ​ក្នុង​ចំណោម​៦៥​ដង​នា​ពេល​កន្លង​មក​​ ដោយ​បាន​នាំ​មុខ​កំណត់​ត្រា​អតីត​គ្រូ​បង្វឹក​ Barcelona ដែល​ពេល​នេះ​មក​ដឹកនាំ ​Manchester City ។

Zinedine Zidane ​នៅ​តែ​បន្ត​រក្សា​ភាព​ខ្លាំង​ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន​ ចាប់​ពី​ឈាន​មក​ដល់​កៅអី​គ្រូ​បង្វឹក​នៅ​ Bernabeu។​កំណត់​ត្រា​ដឹកនាំ របស់​គាត់​ធ្វើ​បាន​ល្អ​ពិសេស​ល្អ​ជាង​កំណត់​ត្រា​របស់​លោក Pep Guardiola ។ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​ឈាន​ដល់​ការ​ដឹកនាំ​ឈ្នះ​ក្នុង​ La liga ៥០​ប្រកួត​ហើយ​ ខណៈ​កាល​ពី​មុន​គឺ​គ្រូ​បង្វឹក​ក្លឹប​នៅ ​Catalan ធ្វើ​បាន។

នេះ​មាន​ន័យ​ថា​ កាល​ជំនាន់​លោក Pep ដឹកនាំ Barca គាត់​ឈ្នះ​បាន​៤៨​ប្រកួត​ក្នុង​ចំណោម​៦៥​ដង​ ដែល​នេះ​មាន​ន័យ​ថា​គាត់​ត្រូវ​ការ​ពី​ប្រកួត​ទៀត​ទើប​តាម​ទាន់ ​Zidane។ សំណាង​មិន​ល្អ​របស់​លោក Zidane ការ​ស្មើ​ជាមួយ​ Valencia, Levante និង​ចាញ់ ​​Betis បាន​បញ្ឈប់​កំណត់​ត្រា​ធ្វើ​ឲ្យ​លោក Zidane ក្លាយ​ជា​គ្រូ​បង្វឹក​ដឹកនាំ​ឈ្នះ​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ La liga ​ដោយ​កំណត់​ត្រា​នេះ ​នៅ​តែ​រក្សា​ក្រោម​ស្នាដៃ​លោក Jose Mourinho ដែល​ឈ្នះ​៥០​ប្រកួត​ក្នុង​៦២​ដង​ដែល​លោក​ដឹកនាំ៕