អម្បាញ់មិញនេះ ក្រុមអធិរាជស Real Madrid បាន​បញ្ចេញ​អាវ​ថ្មី​សម្រាប់​រដូវ​កាល ២០១៨/១៩ ហើយមានដាក់លក់សម្រាប់ប្រិយមិត្តហើយ។ សម្រាប់អាវ​ថ្មី​នេះគឺដូចអាវរដូវ​កាល​ចាស់ ប៉ុន្តែមានពណ៌ខ្មៅវិញ ខណៈឈុតក្រៅដីវិញគឺពណ៌ប្រផេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងវីដេអូប្រមូតអាវថ្មីនេះគឺមិនមានវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ទេ ស្របពេលដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បាននិយាយកាលពីពេលថ្មីៗនេះថា ការលើកពាន UEFA Champion League កាលពីថ្ងៃសៅរ៍ អាចជាការបង្ហាញខ្លួនលើកចុងក្រោយជាមួយ Real Madrid ផងដែរ។

https://twitter.com/realmadrid/status/1001375427779284992