Barcelona មិនបានលាក់លាមអីការចង់បាននិងចុះកុងត្រាយកខ្សែប្រយុទ្ធ Antoine Griezmann នោះទេហើយខាង AT. Madrid បានក៏បានរកឃើញថាក្លឹបកំពុងឈរកំពូលតារាង La liga បានល្មើសច្បាប់ទិញកីឡាកររបស់ FIFA ។
ខ្សែប្រយុទ្ធជម្រើសជាតិបារាំងនៅសល់កុងត្រា ជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ ល់ឆ្នាំ២០២២ មានទំនាក់ទំនងផ្ទេរចេញពីកាលពីឆ្នាំមុនពិសេសជាប់ទាក់ទងជាមួយ Manchester United ។ បែបណាក្ដី! ខាង Barcelona ចង់បានខ្សែប្រយុទ្ធរបស់ខ្លួននោះ គេមិនបានបញ្ជាក់ថាតើនឹងបង្កើតកិច្ចព្រមព្រៀងបែបណានោះទេ ប៉ុន្តែAT. Madrid មានគម្រោងរាយការណ៍ទៅកាន់ FIFA ពីវិធីសាស្រ្តរបស់ Catalan Club ទិញ Girezmann។
បន្ទាប់ពីជួបប្រជុំគ្នារវាងម្ចាស់ភាគហ៊ុនក្លឹបទាំងអស់ និងប្រធានក្លឹបពួកគេសម្រេចចិត្តនឹងប្រាប់រឿងនេះដល់ស្ថាប័នគ្រប់គ្រង់បាល់ទាត់ពិភពលោក។ ការពិតនោះគឺលោក Guillermo Amor ប្រធានក្លឹប Barcelona បានបង្ហាញពីវិធីសាស្ត្រមួយដោយគ្មានការយល់ព្រមពី Atletico ។
ប្រភពមួយចំនួនបាននិយាយថា៖ “ប្រសិនបើ Bartomeu បានជួបជាមួយក្រុមគ្រួសាររបស់ Griezmann ដូចដែលដែលកាសែតបានចុះផ្សាយ នោះប្រហែលជាវិធីសាស្រ្តរបស់ Barcelona ក្នុងអន្ទងទិញយកកីឡាករដោយមិនមានការយល់ព្រមពី AT. Madrid។
កាលពីថ្មីៗនេះ Manchester United ក៏បានទាក់ទងមកកីឡាករដោយគ្មានផ្ដល់ដំណឹងដល់ក្លឹបដែរ តែយ៉ាងណាក្លឹបនៅអង់គ្លេស ហាក់មិនបានលេចលឺព័ត៌មាននេះទៀតទេ។ ចំណែកខាង Barcelona វិញបើ FIFA ពិន័យមែននោះ ពួកគេនឹងមិនបានទិញកីឡាករនាំចូលក្នុងរដូវកាលដោះដូរកីឡាករដល់ទៅ២ដង៕