ក្រុម​បិសាច​ក្រហម ​Manchester United ជឿ​ថា​ពួក​គេ​អាច​យក​ឈ្នះ ​Real Madrid ដោយ​ទិញ​យក​កីឡាករ​ Eden Hazard ពី ​Chelsea ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ដល់​ទៅ​៩០​លាន​ផោន​បំបែក​កំណត់​ត្រា​។

តាម​ពិត​ទៅ ​ខ្សែ​ប្រយុទ្ធ​ស្លាប​ជម្រើស​ជាតិ​បែលហ្សិក ​នៅ​សល់​កុង​ត្រា​ជាមួយ​តោ​ខៀវ​២​ឆ្នាំ​កន្លះ​ទៀត​ឯណោះ​​ ប៉ុន្តែ​ចុង​ក្រោយ​នេះ ​រូប​គេ​បាន​បដិសេធ​សំណើ​របស់​ក្លឹប​ដែល​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​៣០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​។កីឡាករ​វ័យ​២៦​ឆ្នាំ​ចាន​ចាក​ចេញ​ពី​ក្លឹប​ Lille របស់​បារាំង​កាល​ពី​ឆ្នាំ ២០១២​ ហើយ​ចំណាយ​ពេល​ជាមួយ​២​ឆ្នាំ​កន្លះ​ជាមួយ​លោក ​Jose Mourinho ដោយ​ឈ្នះ​ពាន​ PFA Player of The Year​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​ផង​ដែរ។ ​​

ប៉ុន្តែ​ក្នុង​រដូវ​កាល​ចុង​ក្រោយ​ Hazard និង ​Jose មាន​ទំនាស់​នឹង​គ្នា​តិច​តួច​មុន​ពេល​គាត់​ត្រូវ​បាន​ដក​ដំណែង​ជា​គ្រូ​បង្វឹក​កាល​ពី​ឆ្នាំ​២០១៥ ​ប៉ុន្តែ​យ៉ាង​ណា​ក្ដី​អ្នក​ទាំង​ពីរ​នៅ​តែ​ទំនាក់​ទំនង​នឹង​ល្អ​ដដែល​ហើយ ​United ​បាន​ចំណាយ​លុយ​ច្រើន​លើស​គូរ​ប្រជែង​លំដាប់​ពាន​ទ្វីប​អឺរ៉ុប​ Real Madrid ដើម្បី​ចុះ​កុង​ត្រា។

ប្រភព ​The Sun, Manchester United បាន​ចំណាយ​លុយ​៩០​លាន​ផោន​ទិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ដែល​នេះ​មាន​ន័យ​ថា​៩០​លាន​ផោន គឺ​លើស​លុយ​ដែល​ខ្លួន​ចំណាយ​ទិញ​ Paul Pogba ពី​ Juventus កាល​ពី​ឆ្នាំ​២០១៦​ដែល​មាន​តម្លៃ​៨៩​លាន​ផោន។

Chelsea ពិត​ជា​មិន​ចង់​លក់​តារាង​ប្រចាំ​ក្លឹប​របស់​ខ្លួន​នោះ​ទេ​​ដោយ​ពួក​គេ​មាន​បំណង​ចង់​ឲ្យ ​Hazard ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លឹប​។​តែ​បើ​មិន​អាច​ឃាត់​ឃាំង​បាន​នោះ​ ពួក​គេ​គេ​ប្រហែល​ជា​លក់​ចេញ​ក្រៅ​ពី​រង្វង់​ក្លឹប​នៅ ​Premier League ហើយ ​ពី​ព្រោះ​យក្ស​អេស្ប៉ាញ ​Real Madrid កំពុង​ស្រក់​ទឹក​មាត់​ច្រោកៗ​ចង់​បាន​ខ្លាំង​យូរ​មក​ហើយ​នោះ៕