គ្រូ​បង្វឹក​ក្រុម​មាន់​ខ្នាយ​មាស​លោក Mauricio Pochettino បាន​ព្រមាន​ថា​ Tottenham មិន​អាច​បង្ខំ​ Harry Kane ឲ្យ​នៅ​បន្ត​ជាមួយ​ក្លឹប​នោះ​ទេ ​​ដោយ​លោក​ថា​មើល​តែ​ស្ថានភាព ​Phillipe Coutinho របស់ ​Liverpool ទៅ​លេង​នៅ​ Barcelona ទៅ​ដឹង​ថា​តើ​យ៉ាង​ម៉េច​ហើយ។

ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​រក​បាន​២​គ្រាប់​ក្នុង​ចំណោម​៣​គ្រាប់​ដែល ​Tottenham ឈ្នះ​ AFC Wimbledon ​ដោយ​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​បាន​ឡើង​ជុំ​ទី​បួន​ពាន​ FA Cup។ ក្រោយ​ពេល​អ្នក​កាសែត​សួរ​ថា​តើ ​Kane អាច​ចេញ​ទៅ​លេង​នៅ​ក្លឹប​ធំ​បំផុត​ណា​មួយ​ទេ​លោក Poch បាន​និយាយ​ពី​ភាព​អាច​ទៅ​រួច​គឺ​កើត​ឡើង​ខ្លាំង​បំផុត។

Harry ពិត​ជា​ពិសេស​ ដោយ​សារ​តែ​គាត់​ស្រឡាញ់ ​Tottenham ហើយ​គាត់​តែងតែ​នៅ​ជាមួយ ​Tottenham។​ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ក្លាហាន​ក្នុងការ​គ្រប់​គ្រង់​គាត់​ កីឡាករ​ត្រូវ​តែ​ជ្រើសរើស​នៅ​ទី​នេះ​។ តែ​អ្នក​មិន​អាច​បង្ខំ​កីឡាករ​ឲ្យ​នៅ​ទី​នេះ​បាន​ទេ”។

“ការ​ងារ​របស់​ពួក​យើង​ គឺ​ព្យាយាម​ធ្វើ​ការ​ជាមួយ​គ្នា​ហើយ​ព្យាយាម​សម្រេច​គ្រប់​យ៉ាង​ ដែល​ពួក​យើង​ចង់​បាន​​ជាមួយ​ក្លឹប​ហើយ​តាម​ពិត​ទៅ​ Harry គឺ​ជា​កីឡាករ​ពិសេស​។ ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​មាន​តែ​កីឡាករ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​ ដែល​អាច​ចំណាយ​ពេល​មួយ​អាជីព​របស់​គាត់​លេង​ឲ្យ​ក្លឹប​តែ​មួយ”។

“​Liverpool គឺ​ជា​ក្លឹប​មួយ​ល្អ​បំផុត​ក្នុង​ពិភពលោក​ហើយ​មើល​ទៅ Coutinho ឬ​កីឡាករ​ដូច ​Coutinho នៅ​ពេល​ដែល​គាត់​ចង់​ចាក​ចេញ។ ជាមួយ ​Coutinho ខ្ញុំ​គិត​ថា ​Liverpool ចង់​រក្សា​គាត់​ ប៉ុន្តែ​ពិបាក​រក្សា​គាត់​ណាស់ ​​ដូច​ករណី​ដែល​បាន​កើត​ឡើង​រវាង​ Cristiano Ronaldo ជាមួយ​ Manchester United,  ​Zidane ជាមួយ​ Juventus និង​ Luis Figo ជាមួយ​ Barcelona”។

“ វា​ជា​ឧទាហរណ៍​ដែល​បាន​បង្ហាញ​រួច​ហើយ ​​ដូច្នេះ​ចង់​ចាប់​នរណា​ម្នាក់​ឬ​កីឡាករ​ល្អ​បំផុត​របស់​អ្នក​ឲ្យ​នៅ​មួយ​កន្លែង​ខណៈ​ដែល​ពួក​គេ​ចង់​ទៅ​​តើ​អាច​ទៅ​រួច​ទេ?​​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​សំខាន់​បំផុត​ពី​របៀប​ដែល​អ្នក​ថែរក្សា​កីឡាករ​”