គ្រូក្រុមជម្រើសជាតិប្រេស៊ីល លោក Tite បានបញ្ជាក់ថាខ្សែប្រយុទ្ធ Neymar នឹងបង្ហាញខ្លួនបានពេលប៉ះជាមួយកូស្តារីកា ក្រោយពីពិនិត្យទៅលើបញ្ហារបួសរួចរាល់។
កាលពីដើមសប្ដាហ៍សមាជិកសំខាន់របស់ប្រេស៊ីលខាងលើត្រូវបានឲ្យសម្រាកពីការហ្វឹកហាត់ ក្រោយរបួសកជើងស្ដាំបានរើឡើងវិញ ធ្វើឲ្យអ្នកគាំទ្រនិងសមាជិកក្រុមព្រួយបារម្ភជាខ្លាំង។ ប៉ុន្តែពេលនេះសហព័ន្ធបាល់ទាត់ប្រេស៊ីលបានចេញមកប្រកាសដំណឹងទៅកាន់ពិភពលោកថា Neymar ពេលនេះមិនអីទេ។
ប្រេស៊ីលត្រូវប្រកួតទី២របស់ខ្លួនជាមួយកូស្តារីកានាទីក្រុង St Petersburg ខណៈប្រកួតបើកឆាកក្រុមជើងឯក៥សម័យស្មើជាមួយស្វីស១ទល់នឹង១។