ក្លឹបយក្សមានប្រភពមកពីតំបន់ Catalan បានប្រកាសនៅថ្ងៃនេះថា ពួកគេបានបន្តកុងត្រាថ្មីរយៈពេល៤ឆ្នាំកន្លះ ដល់ខ្សែការពារស្លាប Sergi Roberto ដែលកិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យកីឡាករវ័យ២៥ឆ្នាំស្នាក់នៅកីឡដ្ឋាន Camp Nou ដល់ឆ្នាំ២០២២។
កុងត្រានេះក៏បានភ្ជាប់ជាមួយនឹងតម្លៃផ្ដាច់កុងត្រា ដែលមានរហូតទៅដល់៤០០លានអឺរ៉ូទៅ៥០០លានអឺរ៉ូ ដើម្បីទប់ទល់ជាមួយនឹងការចង់បានរបស់ក្លឹបមួយចំនួន។ កីឡាករវ័យ២៥ឆ្នាំរូបនេះចូលលេងឲ្យ Barcelona ដំបូងកាលពីឆ្នាំ២០១០ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងជ័យជម្នះ៥ទល់១ជាមួយ Celta Vigo ក្នុងពានCopa del Rey។
ចាប់តាំងពីពេលនោះមកខ្សែបម្រើការពារស្លាបរូបនេះបានចូលលេងចំនួន១៧៨ដង ឲ្យក្លឹបរកបាន៧គ្រាប់ ពិសេសគ្រាប់បាល់ចុងក្រោយពេលលេងទល់នឹង PSG ក្នុងពាន Champions League វគ្គ៨ក្រុមចុងក្រោយកាលពីឆ្នាំមុនដែលរូបគេរកបានគ្រាប់បាល់ជ័យជម្នះឲ្យក្លឹប។
[BREAKING NEWS]@SergiRoberto10 renews his contract until 2022
Full story 👉 https://t.co/CCF1dcgLST
🔵🔴 #SergiRoberto2022 pic.twitter.com/4S3RKMJrmX— FC Barcelona (@FCBarcelona) January 19, 2018
រូបគេធ្លាប់ជួយក្លឹបឈ្នះពាន La liga ៤ដង Champions League ២ដង Copa del Rey ៤ដង Spanish Super Cup ៤ដង European Super Cup ២ដងនិងClub World Cup ២ដង។ ក្នុងរដូវកាលនេះរូបគេលេងបាន២៥ប្រកួតក្រុមការដឹកនាំរបស់លោក Ernesto Valverde រកបាន១គ្រាប់និងបញ្ជូនបាល់បាន៧ដង៕