ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​យក​ឈ្នះ​កូឡុំប៊ី​ដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ​ ហើយបាន​​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយក្នុងព្រឹត្តិការណ៍ FIFA​ World Cup លើក​ដំបូង​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ចុង​ក្រោយ។

អ្នកចាំទី Jordan Pickford គឺជាអ្នកសង្រ្គោះគ្រាប់បាល់ចុងក្រោយពីការស៊ុតរបស់ខ្សែប្រយុទ្ធ Carlos Bacca ដោយជួយឲ្យអង់គ្លេសឈានទៅជុំបន្ទាប់។ យ៉ាងណាមិញ សមាជិករបស់ Everton បានទម្លាយថា ថា​ខ្លួន​បាន​ស្រាវជ្រាវ​ទាំងអស់​ពី​ការ​ស៊ុត​ប៉េណាល់ទី​របស់​ក្រុម​កូឡុំប៊ី​ទាំង​មូល។

អតីតយុវជន Sunderland បានបន្ថែមទៀតថា៖ “ខ្បានញុំ​​មើល​វីដេអូ​ និង​ស្រាវជ្រាវ​ការ​ស៊ុត​ទាំង​អស់​របស់​ពួកគេ​។ Falcao គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ស៊ុត​ខុស​​ទម្លាប់​ដែល​ធ្លាប់​ស៊ុត​កាល​ពី​មុន​ៗ”។ Carlos Bacca ទាត់​បាល់​ទី​៥​ ហើយខ្ញុំគិត​ស្រេច​ថា​គេ​នឹង​សំដៅ​ទៅ​រក​ខាង​ឆ្វេង​តាម​ទម្លាប់​ ហើយ​ជា​លទ្ធផល​ខ្ញុំសង្គ្រោះ​បាន​មែន។”

គួរបញ្ជាក់ថា អង់គ្លេសនឹងត្រូវបន្តជួបជាមួយស៊ុយអែតនៅវគ្គ១/៤ជាបន្តទៀតក្នុងក្នុងព្រឹត្តិការណ៍ FIFA​ World Cup 2018។