រូប​ចម្លាក់​កំ​ពូល​ខ្សែ​ប្រ​យុទ្ធ​អ្នក​មាន​បុណ្យ​ Bacelona ​ត្រូវ​បាន​ជន​ល្មើស​វាយ​បំបាក់​ជើង​ទាំង​សង​ខាង​ នៅ​លើ​ច្រាំង​ទន្លេ​ផ្លា​តា ស្រុក ​Buenos Aires​ក្បែ​ទី ក្រុង ​Puerto Madero ខណៈ​ពេល​នេះ​ប៉ូលីស​កំ​ពុង​តែ​ស្វែងរក​​ជន​ល្មើស ដើម្បី​ដាក់​ទោស់​ទៅតាម​ច្បាប់​។​


កាល​ពី​ខែ​មករា​រូប​ចម្លាក់​កីឡាករ​រូប​នេះ​ ត្រូវ​បាន​គេ​វាយ​បំបាក់​ដែរ​ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​អាជ្ញាធរ​បាន​ជួសជុស​ដាក់​បញ្ឈរ​ឡើង​វិញ។ រូប​សំណាក់​នេះ បាន​សង​ឡើង​ដើម្បី​តំណាង​ឲ្យ ​Messi អំឡុង​ពេល​រូប​គេ​សុំ​លាឈប់​ពី​ក្រុម​ជម្រើស​ជាតិ​ក្រោយ​ពេល​អាហ្សង់ទីន​ចាញ់​ឈីលី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​ Copa America។

ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ រូប​គេ​បាន​ប្រកាស​ចូលលេង​វិញ​​ហើយ​នាំ​ជម្រើស​ជាតិ​ធ្លាប់​ឈ្នះ​ World Cup ២​សម័យ​កាល​មួយ​នេះ​បាន​កៅអី​ទៅ​លេង​នៅ​រុស្សី​ឆ្នាំ​ក្រោយ។

នៅ​ជិត​កន្លែង​រូប​ដែល​គេ​វាយ​បំបាក់​នោះ​មាន​រូប​ចំណាង​ជន​ល្បី​ៗ​ដទៃ​ទៀត​ ដូច​ជា​វិរបុរស​បាល់​តាត់​អាហ្សង់ទីន Maradona និង​ម្ចាស់​ជើង​ឯកប្រណាំង​ឡាន F1 , Juan Manuel Feangio។​ ចំណែក​នៅ​ឆ្លាយ​ពី​នេះ​ បន្តិច​ រូប​កីឡាករ​តេនីស Gabriela Sabatini ធ្លាប់​ត្រូវ​បាន​គេ​លួច៕