ក្លឹប​បិសាច​ក្រហម​Manchester United បាន​បំបែក​ធនាគារ​របស់​យក​លុយ​១៣៦​លាន​ផោន ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​២​រូប​គឺ Gareth Bale ពី​ Real Madrid និង ​Antonio Griezmman ពី​ក្លឹប​ Atletico Madrid ។​នេះ​បើ​តាម​ប្រភព​ The Sun ។

 Atletico Madrid ace Griezmann turned down United last summer

ក្រុម​របស់​លោក Jose Mourinho មិន​បាន​បោះបង់​ការ​ចាប់​ការ​ចាប់​អារម្មណ៍​ចង់​បាន Super Star របស់ ​Real Madrid នោះ​ទេ​ទោះ​បី​ជា​រូប​របួស​មិន​ទាន់​ជា​សះស្បើយ​ហើយ​មិន​សូវ​បាន​លេង​ក៏​ដោយ។ មិន​គ្រប់​គ្រាន់​សម្រាប់​ Man Utd, ពួក​គេ​ក៏​បាន​បើក​ការ​ចែចង់​ខ្សែ​ប្រយុទ្ធ ​Griezmman​ម្ដង​ទៀត​។

Image result for Gareth Bale and Antoine Griezmann lined up by Manchester United in incredible £136m spending spree

Bale កំពុង​របួស​ហើយ​ធ្វើ​ឲ្យ​គាត់​ខកខាន​ការ​ប្រកួត​ដល់​៤០​%​នៃ​កាល​វិភាគ​របស់​ក្លឹប​ចាប់​តាំង​ពី​មក​ចូល​រួមជាមួយ​ស្ដេច​ស​កាល​ពី​ឆ្នាំ​២០១៣។ បញ្ហា​នេះ​មិន​បាន​បញ្ឈប់​​ភាព​ស្រេកឃ្លាន​របស់ ​Man Utd បាន​ទេ​​។ ទោះ​បី​ជា​គាត់​មាន​វ័យ​២៨​ឆ្នាំ​ ក៏​ចង់​ត្រឡប់​ទៅ​លេង​នៅ​ Premier League។​នៅ Real Madrid កីឡាករ​រូប​នេះ ក៏​ទទួល​បាន​ជោគជ័យ​ដែរ​ ដោយ​រូប​គេ​ជួយ​ក្លឹប​លើកពាន Champions League ៣ដង​ហើយ ​បើ​និយាយ​ពី​កុង​ត្រា​របស់​នឹង​ផុត​កំណត់​នៅ​ឆ្នាំ​២០២២។

 Wales ace Bale is recovering from a series of setbacks

លោក​ Jose Mourinho ដែល​បាន​ចំណាយ​លុយ​ជាង​៣០០​លាន​ផោន​ក្នុង​ការ​មក​ដឹកនាំ​នៅ Old Trafford ក្នុង​រយៈពេល១៨​ខែកន្លង​មក ​ក៏​នៅ​តែ​មិន​បំភ្លេច​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត​គឺ​ Griezmman ។ កីឡាករ​វ័យ​២៦​ឆ្នាំ​ ហាក់​ពិបាក​បង្ហាញ​ទម្រង់​លេង​បន្តិច​នៅ​រដូវ​កាល​នេះ​ ក្រោយ​រក​គ្រាប់​បាល់​មិន​សូវ​បាន។ រូប​គេ​ធ្លាប់​ត្រូវ​បិសាច​ក្រហម​ចង់​បាន​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​បដិសេធ​ដោយសារ​ក្លឹប​របស់​ខ្លួន​ជាប់​បម្រាម​របស់ ​FIFA។

 Antoine Griezmann is a long-term target for Manchester United

កុង​ត្រា​របស់​កីឡាករ​បារាំង​ផុត​កំណត់​នៅ​ឆ្នាំ ២០២១​ដូចគ្នា​ ប៉ុន្តែ ​Man Utd នឹង​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​បើ​រូប​គេ​មក ​Old Trafford។ តម្លៃ​ផ្ដាច់​កុង​ត្រា​របស់ ​Griezmman គឺ​៨៦​លាន​ផោន​ហើយ​ហើយ​គ្រូ​បង្វឹក​សញ្ជាតិន​ព័រទុយហ្គាល់ ​តែ​ចង់​បាន​ ដើម្បី​ដណ្ដើម​ដំណែង​ជើង​ឯក Premier League ពិសេស​ប្រឡូក​ក្នុង​ពាន​នរង្វាន់ Champions League ដែល​ខ្លួន​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ៕