កីឡាករល្បីៗបច្ចុប្បន្ន មិនសុទ្ធតែចាប់ផ្ដើមអាជីពដំបូងជាមួយក្លឹបល្បីៗក្នុងពិភពលោកនោះទេ។ហើយថ្ងៃនេះ អាណាចក្រកីឡា សូមបង្វែរអារម្មណ៍ប្រិយមិត្តមកស្គាល់កីឡាករ ៧នាក់ ដែលមុនពេលមកលេងនៅក្លឹបធំៗក្នុងលោក តែលេងឲ្យក្រុមបាល់ទាត់តូចៗគ្មាននរណាគេស្គាល់សោះ។
១- Paulinho
ពេលនេះ រូបគេកំពុងនៅ Barcelona ។ កីឡាករជម្រើសជាតិប្រេស៊ីលឈានជំហ៊ានក្នុងបាល់ទាត់អាជីពដំបូងគឺក្នុងក្លឹប FC Vilniusរបស់ប្រទេសលីទុយអានី។
២- Eric Dier
តារាបាល់ទាត់របស់ Tottenham រូបនេះ បច្ចុប្បន្នជាប្រធានក្រុមជម្រើសជាតិអង់គ្លេសហើយជាកម្លាំងមិនអាចខ្វះបានរបស់Spurs។តែបើនិយាយពីអាជីពបាល់ទាត់ដំបូងគឺលេងនៅSporting CP របស់ព័រទុយហ្គាល់ក្នុងនាមជាកីឡាករយុវជនផ្នែកអភិវឌ្ឍន៍សមត្ថភាព។
៣- David Trezeguet
នៅវ័យ១៦ឆ្នាំ វិរបុរសជម្រើសជាតិបារាំងនិងJuventus រូបនេះលេងឲ្យក្លឹបអាជីពដំបូងបំផុតនៅ Club Atletico Platense ក្នុងប្រទេសអាហ្សង់ទីន។ គាត់ធ្លាប់ជួយបារាំងលើកពាន FIFA 1998 World Cup។
៤- John Obi Mikel
មុនពេលចាប់ផ្ដើមលឺឈ្មោះល្បីដំបូងក្នុងពានរង្វាន់ 2003 FIFA Under 17 World Championship អតីតខ្សែបម្រើChalsea រូបនេះលេងលក្ខណៈតេស្ដ៍សមត្ថភាពនៅ ក្លឹបAjax Cape Town មុនពេលមកលេងនៅក្លឹប Lyn Fotball នៅន័រវែស។
៥- Brad Friedel
អតីតអ្នកចាំទីសញ្ជាតិអាមេរិកដែលចូលនិវត្តន៍ទៅហើយក្នុងវ័យ៤០ឆ្នាំខណៈអ្នកគាំទ្របាល់ទាត់ឥឡូវប្រហែលមិនស្គាល់គាត់។ គាត់លេងបាល់ទាត់អាជីពដំបូងនៅក្លឹប Galatasaray ក្នុងលីក Turkish first Division។
៦- Gus Poyet
អតីតគ្រូបង្វឹក Sunderland រូបនេះបានជ្រើសរើសក្លឹបបារាំង Grenoble ដើម្បីចាប់អាជីពបាល់ទាត់ដំបូង។
៧- Patric Evra
ខ្សែការពារស្លាបវ័យចាស់រូបនេះចាប់ផ្ដើមអាជីពដំបូងបំផុតនៅ Marsala ក្នុងឆ្នាំ ១៩៩៨ដែលជាក្លឹបមួយលេងនៅ Serie C1ក្នុងប្រទេសអ៊ីតាលី៕
ប្រភព៖ Besoccer.