អតីតខែ្សការពារស្លាបក្រុមជម្រើសជាតិអង់គ្លេស លោក Ray Wilson បានទទួលមរណភាពហើយ នៅអាយុ ៨៣ឆ្នាំ។ មូលហេតុនៃមរណៈភាពរបស់អតីតសមាជិក Huddersfield, Everton និង Bradford City ដោយសារតែកើតនូវជំងឺម្យ៉ាងដែលបានឆ្លងដល់លោកកាលពីឆ្នាំ២០០៤ ប៉ុន្ដែរូបលោក និងក្រុមគ្រូសារបានខិតខំរហូតដល់ដំណាក់ចុងក្រោយដែលធើ្វឲ្យលោកបាត់បង់ជីវិត កាលពីល្ងាចថៃ្ងអង្គារ កន្លងទៅ។
Wilson គឺជាកីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេស ដែលបានបង្ហាញខ្លួនដំបូងនៅឆ្នាំ១៩៦០ និងបានលេងឲ្យក្រុមតោកំណាចនេះ បានចំនួន ៦៣ដង ដោយលោកគឺជាវីរបុរស ក្នុងចំណោមវីរបុរសជាច្រើនទៀតដែលជួយឲ្យអង់គ្លេស បំបាក់ក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិច ក្នុងលទ្ធផល ៤-២ លើកពានរង្វាន់ World Cup នៅទឹកដី Wembley កាលពីឆ្នាំ១៩៦៦៕