អ្នកចាំទី Gianluigi Buffon ត្រូវបាន UEFA ពិន័យមិនឲ្យចូលរួមការប្រកួតកម្រិតអឺរ៉ុបចំនួន៣ប្រកួត ដោយសារតែនិយាយរិះគន់អាជ្ញាកណ្ដាល Michael Oliver ក្រោយ Juventus ចាញ់ Real Madrid។

ក្នុងការប្រកួតនោះ Buffon ត្រូវបានបណ្ដេញចេញ ក្រោយ Oliver ផ្ដល់បាល់ប៉េណាល់ទី នៅវគ្គ៨ក្រុម ជើងទី២ កាលខែមេសា។

ក្រោយការប្រកួត Buffon និយាយថា លោក Oliver ពុំមានបេះដូងទេ មានតែសម្រាម ហើយថា អាជ្ញាកណ្ដាលរូបនេះគួរតែអង្គុយមើល ហើយហូបដំឡូងក្រៀមវិញប្រសើរជាង។

 

ទោះជាយ៉ាងណា កីឡាករវ័យចំណាស់រូបនេះក៏បានសុំទោសទៅលើលោក Oliver ផងដែរ កាលពីពេលថ្មីៗនេះ ដោយ Buffon បាននិយាយខ្លួននឹងអោបលោក Oliver ហើយនឹងសុំទោសផងដែរ។