អតីត​ខ្សែ​ការពារ​ស្លាប​ជម្រើស​ជាតិ​ប្រេស៊ីល ​និង ​Real Madrid លោក​ Roberto Carlos បាន​និយាយ​ថា ​Neymar នៅ​តែ​ទទួល​បាន​មេដាយ​សំរឹទ្ធ​រហូត​ហ្នឹង​ ដរាប​ណា ​Messi និង​Ronaldo ទទួល​បាន​មេដាយ​មាស ​និង​មេដាយ​ប្រាក់​ចុះ​ឡើងៗ។

និយាយ​ក្នុង​កាសែត​” France Football, ‘ Roberto Carlos ថា​៖” ខ្ញុំ​គិត​ថា​គាត់​ធ្វើ​បាន​ល្អ​ណាស់​ដែល​ចុះ​កុង​ត្រា​ជាមួយ ​PSG។​ដើម្បី​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​​អ្នក​ត្រូវ​តែ​ចាក​ចេញ​ពី​Barca ដោយ​សារ​តែ​Messi”។

“ ទោះ​បី​ជា​គាត់​ចង់​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​។​បើ​Messi និង​Ronaldo នៅ​រក្សា​ទម្រង់​លេង​ល្អ​ដូច​បច្ចុប្បន្ន​យូរ​ប៉ុណ្ណា​នោះ​គាត់​នៅ​តែ​ជា​កីឡាករ​លេខ​៣ដដែល”។

Neymar បច្ចុប្បន្ន​កំពុង​ព្យាបាល​របួស​ជើង​បន្ទាប់​ពី​រង​របួស​ហើយ​រូប​គេ​មិន​បាន​ជួយ​ជម្រើស​ជាតិ​លេង​មិត្តភាព​នោះ​ទេ ខណៈ​ដល់​ World Cup រូប​គេ​មិន​ដឹង​ថា​មាន​ភាព​រឹង​មាំ​សម្រាប់​លេង​ឬ​អត់​ទោះ​បី​ជា​ពី​របួស​ក៏​ដោយ។

ក្នុង​ផ្ទេរ​ទៅ​លេង​ក្លឹប​អ្នក​មាន​បារាំង​រដូវ​កាល​ដំបូង​រូប​គេ​រក​បាន​២៨​គ្រាប់​ក្នុង​ចំណោម​ចូល​ប្រកួត​បាន​៣០​ដង៕