ខ្សែ​ប្រយុទ្ធ​កណ្ដាល​ ​Edinson Cavani នឹង​ខក​ខាន​ជួយ​ PSG លេង​ក្នុង​ពាន​ Ligue 1 ទល់​នឹង ​Toulouse នៅ​ថ្ងៃ​សៅរ៍​នេះ​ក្រោយ​ពេល ​ម្ចាស់​កំណត់​ត្រា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ឲ្យ​ក្លឹប​រូប​នេះ ​ត្រូវ​បាន​គ្រូ​បង្វឹក​ដក​ចេញ​ពី​ក្លឹប។

ការ​មិន​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​នេះ ដោយ​សារ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​របួស​ត្រ​កៀក ស្រប​ពេល​ខាង​ក្លឹប​មិន​ទាន់បាន​ផ្ដល់​ដំណឹង​ពី​ស្ថានភាព​​ថា ​តើ​កីឡាករ​អាច​ចូល​លេង​ក្នុង​ពាន ​Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជាមួយ​Real Madrid ។

Kylain Mbappe មាន​ឈ្មោះ​លេង​ក្នុង​ជំនួប​ជាមួយ​ Toulouse ទោះ​បី​ជា​ជាប់​បម្រាម​២​ប្រកួត​ដោយ​សារ​ទទួល​បាន​កាត​ក្រហម​ទល់​នឹង​ Rennes ក្នុង​ការ​ប្រកួត ​Coup de le League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ Neymar ត្រូវ​ទុក​ឲ្យ​សម្រាក​ពេល​ក្លឹប​ជួប​ក្រុម​ Sochaux ប៉ុន្តែ​ពេល​ប្រកួត​ថ្ងៃ​សៅរ៍​នេះ​រូប​គេ​មាន​ឈ្មោះ​វិញ​ហើយ។​ ដោយ​ចាប់​ដៃគូ​ជាមួយ ​Angel Di Maria ដែល​រក​បាន​បី​គ្រាប់​ម្នាក់​ឯង​ក្នុង​ក្រប​ខណ្ឌ​ Ligue 1 លើក​ដំបូង​នៃ​អាជីព៕