Edinson Cavani រំពឹងថា Cristiano Ronaldo នឹងបង្ហាញទម្រង់លេងដ៏គ្រោះថ្នាក់បំផុតពេល PSG ត្រូវជួប Real Madrid ក្នុង Champions League វគ្គ១៦ក្រុមចុងក្រោយ។
កីឡាករសញ្ជាតិព័រទុយហ្គាល់ហាក់បង្ហាញទម្រង់លេងដ៏ពិបាកមើលបំផុតក្នុងការប្រកួតប្រជែងលីកក្នុងស្រុកកាលពីពាក់កណ្ដាលរដូវកាលដំបូងដោយរកបានត្រឹម៤គ្រាប់ក្នុងការបង្ហាញខ្លួន១៥ដងនៃពាន La liga។ ប៉ុន្តែកីឡាករវ័យ៣៣ឆ្នាំបង្ហាញទម្រង់លេងល្អឡើងវិញក្នុងឆ្នាំ២០១៨នេះដោយរកបាន៧គ្រាប់ក្នុងចំណោម៣ប្រកួតចុងក្រោយក្នុងលីករួមទាំងគ្រាប់បាល់ Hat-Trickក្នុងជ័យជម្នះ៥ទល់២លើក្រុម Real Sociedad។
ទោះបីវ័យកាន់ជ្រេ Ronaldo នៅតែជាកីឡាករលំដាប់កំពូលនៅអឺរ៉ុបរកបាន៩គ្រាប់ក្នុងចំណោម៦ប្រកួត នៅឆ្នាំ២០១៨នេះហើយ Cavani មិនបានគិតថា CR7 នឹងលេងមិនបានល្អពេលដែលក្រុម PSG របស់ខ្លួនត្រូវទៅសួរសុខទុក្ខកីឡដ្ឋាន Santiago Bernabeu នៅថ្ងៃពុធ។
និយាយក្នុងកាសែត MACAR៖” គាត់មានបទពិសោធន៍ច្រើនជាងខ្ញុំ ហើយខ្ញុំជឿថាគាត់នឹងដឹងពីរៀបធ្វើយ៉ាងណាបង្ហាញស្ថានភាពល្អបំផុតរបស់គាត់នៅពេលនោះ។ ខ្ញុំជឿថា នេះនឹងមិនធ្វើឲ្យគាត់ពិបាកនោះទេ ការក្លាយជាខ្សែប្រយុទ្ធដូចជាគាត់ ជាមួយនឹងភាពជឿជាក់លើខ្លួនឯង។ ជាខ្សែប្រយុទ្ធម្នាក់ អ្នកហើយថានឹងមានរឿងអ្វីកើតឡើង ក្នុងការប្រកួតមួយការជម្រុះលើកទឹកចិត្តខ្លួនឯង នឹងទទួលបានផលល្អ”។
ចំណែក CAVANI ខ្លួនឯងក៏ជាខ្សែប្រយុទ្ធល្អម្នាក់ដែលបង្ហាញទម្រង់លេងល្អបំផុតផងដែរដោយរកបាន២៨ប្រកួតគ្រប់កម្មវិធីប្រកួតឲ្យ psg រដូវកាលនេះ ហើយគាត់នាំក្លឹបបារាំងរកឃើញពានសន្សឹមៗហើយ។
3 – Cristiano Ronaldo is the first player to score a perfect hat-trick in La Liga this season (right foot, left foot and head). Machine. pic.twitter.com/OPU0bdQ8OR
— OptaJose (@OptaJose) February 10, 2018
“ យើងស្ថិតក្នុងស្ថានភាពដ៏ល្អ ធ្វើការបានល្អគ្រប់ពានរង្វាន់។ មានបញ្ហាខ្លះៗតែនេះជារឿងពិតក្នុងបាល់ទាត់។ យើងចុះកុងត្រាជាមួយកីឡាករសំខាន់ហើយនោះ បានបន្ថែមគុណភាពក្រុមជាច្រើន។ វាបានផ្ដល់ឲ្យយើងនូវទំនុកចិត្តលើទីលាន។ វាលើកទឹកចិត្តយើងគ្រប់ការប្រកួតប្រជែងរួមទាំង Champions League ផងដែរ“៕