សហព័ន្ធបាល់ទាត់អាល្លឺម៉ង់(DFB) បានប្រកាសកាលពីម្សិលមិញថា ពួកគេបានទទួលសិទ្ធពីរដ្ឋាភិបាលឲ្យបើកមជ្ឈមណ្ឌលហ្វឹកហាត់កីឡាករ យុវជនថ្នាលក្នុងទីក្រុង Frankfurt ដែលគេសង្ឃឹមថានឹងបើកឲ្យប្រើប្រាស់នៅឆ្នាំ ២០២១។
បន្ទាប់ពីមានគម្រោងជាច្រើនឆ្នាំ DFB បានចំណាយលុយ១៥០លានអឺរ៉ូ($១៧៦.៥លានដុល្លារ)ដើម្បីបង្កើតមូលដ្ឋានហ្វឹកហាត់សម្រាប់យុវជនជម្រើសជាតិ គ្រប់កម្រិត ដើម្បីរក្សាដំណែងក្រុមខ្លាំងបំផុតនៅអឺរ៉ុបនិងពិភពលោក។ ទោះបីជាអាល្លឺម៉ង់ជាអធិរាជបាល់ទាត់លើសកលលោក ប៉ុន្តែប្រទេសមួយនេះមិនទាន់មានមជ្ឈមណ្ឌលអភិវឌ្ឍន៍បាល់ទាត់សម្រាប់ប្រទេសនៅឡើយ។
បារាំងបានបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់សម្រាប់ជម្រើសជាតិមានឈ្មោះថា Clairefontaine នៅជាយក្រុងប៉ារីសតាំងពីឆ្នាំ១៩៨៨ ខណៈអង់គ្លេសមានអភិវឌ្ឍន៍ថ្នាលយុវជន St. George’s Park តាំងពីឆ្នាំ២០១២។
ដោយការរីកចម្រើនខ្លាំង អង់គ្លេសទទួលជោគជ័យក្នុងការប្រកួតពានយុវជនលំដាប់ពិភពលោក ដោយបានឈ្នះ ពាន FIFA U20 World Cup, FIFA U17 World Cup ខណៈឈុត U19 ឈ្នះពាន European Championship៕