ក្លឹបឈរកំពូលតារាង Ligue 1 Paris Saint-Germainនឹងលេងក្នុងទឹកដីខ្លួនឯងតែគ្មានអ្នកគាំទ្រទៅមើលនោះទេ បន្ទាប់ពីមានហេតុការណ៍ដុតកាំជ្រួច និងមានអណ្ដាតភ្លើងពេលលេងជាមួយ Nice កាលពីខែមុន។ នេះបើតាមការប្រកាសពី French League (LFP) ប្រកាសកាលពីម្សិលមិញ។
បន្ទាប់ពីមានហេតុការណ៍នេះ ស្ថាប័នលីកកំពូលបារាំងបានសម្រេចឲ្យក្រុម PSG ទទួលក្រុម Monacoដោយបិទទ្វារ ខណៈដល់ថ្ងៃទី២៩វិច្ឆិកា ត្រូវទទួលក្រុម Troyes ប៉ុន្តែការប្រកួតបើកឲ្យអ្នកទស្សនាទៅមើលធម្មតា។
Marseille ក៏ត្រូវបានពិន័យពី LFP ផងដែលកាលពីថ្ងៃពុធដោយសារអ្នកគាំទ្រប្រើកាំជ្រួច ចេញអណ្ដាញភ្លើង ហើយចោលវត្ថុទៅវិញទៅមក ហើយអ្នកគាំទ្រអង្គុយគ្មានសណ្ដាប់ធ្នាប់អំឡុងពេលទទួលក្រុម PSG កាលពីថ្ងៃទី២២ខែតុលា៕