ខ្សែប្រយុទ្ធ Chelsea កីឡាករ Eden Hazard បាននិយាយថាកីឡាករ Liverpool, Mohamed Salah មិនត្រូវបានផ្ដល់ឱកាសគ្រប់គ្រាន់ដើម្បីបង្ហាញសមត្ថភាពគ្រប់គ្រាន់នៅ Chelsea ធ្វើឲ្យកីឡាករអេហ្ស៊ីបត្រូវលេងខ្ចីជើងនៅក្លឹបផ្សេង។
តាមពិតទៅ! ខ្សែប្រយុទ្ធទាំងពីរនាក់នេះគួរតែបានលេងជាមួយគ្នា ប៉ុន្តែ Salah ត្រូវបានដកចេញពី Chelsea ទោះបីជាទើបតែលេងបាន១៣ដងឲ្យក្លឹបដោយឲ្យទៅលេងនៅ Fiorentina និង Roma របស់អ៊ីតាលីមុនពេលផ្ទេរមកលេងនៅ Anfield។
កាលនោះលោក Jose Mourinho គឺជាគ្រូបង្វឹកហើយចាត់ទុក Salah គ្រាន់តែជាកីឡាករបម្រុង។ Hazard និយាយថាគាត់តែតែគិតពីគុណភាពរបស់ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីបពិតសាកសមនឹងតោខៀវ។ “ គាត់ (Salah)មិនត្រូវបានផ្ដល់ឱកាសពេញលេញ នេះប្រហែលជាដោយសារគ្រូបង្វឹក ឬក៏ដោយសារកីឡាករ។ ខ្ញុំអត់ដឹងទេ ប៉ុន្តែគាត់គឺជាកីឡាករកំពូលម្នាក់ពិតណាស់។ អំឡុងពេលហ្វឹកហាត់ គាត់ធ្វើគ្រប់យ៉ាង សូម្បីតែការប្រកួតដែលគាត់កំពុងលេង ពេលខ្លះរកគ្រាប់បាល់បញ្ជូលទី ដូច្នេះយើងស្គាល់ពីគុណភាពរបស់គាត់កំពុងមាន”។
“ គាត់មានអារម្មណ៍ល្អ ប៉ុន្តែដោយសារមិនបានលេងនៅក្លឹបមួយគាត់ត្រូវសម្រេចចិត្តទៅរកមួយទៀត។ អ្នកត្រូវការឱកាសហើយគាត់ទទួលបានវានៅ Fiorentina ដូច្នេះគាត់ធ្វើគ្រប់យ៉ាង នៅពេលគាត់មិនលេងក៏ដោយប្រសិនបើខ្ញុំមិនបានលេងខ្ញុំចង់ចេញដូចតែគ្នា ។កីឡាករគឺចង់លេងបាល់។ គាត់នៅតែជាមិត្តរបស់ខ្ញុំ យើងនៅតែទំនាក់ទំនងគ្នា គាត់គឺជាកីឡាករកំពូល កំពូល គាត់មិនទទួឡបានឱកាសនៅ Chelsea ប៉ុន្តែយើងដឹង នៅក្នុងក្រុមពីសមត្ថភាពភាពដែលគាត់មាន”៕