ក្រុម​មាន់​ខ្នាយ​មាស Tottenham  ​​កំពុង​អន្ទង​ខ្សែ​ការពារ​ Chris Smalling របស់​​ Manchester United ក្នុង​រដូវ​កាល​ថ្មី​នេះ​ៗ ​បើ​តាម​ប្រ​ភព​សារព័ត៌មាន​អង់គ្លេស​ Daily Mail។

ក្រុម​លេខ​២​ Premier League រដូវ​កាល​មុន ​​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ស៊ីញ​កុង​ត្រា​យក​ខ្សែ​ការពារ​កណ្ដាល​របស់ ​Hull City កីឡាករ Harry Maguire, ប៉ុន្តែ​រូប​គេ​បាន​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ចចក​ព្រៃ​ Leicester City  ក្នុង​តម្លៃ​១៧​លាន​ផោនបាត់​ទៅ​ហើយ ។​ដូច​ច្នេះ​​ទើប​ក្រុម​មាន់​ខ្នាយ​មាស​មួយ​នេះ ​បង្វែរ​ការ​ចាប់​អារម្មណ៍​ Smalling របស់​Man Utd វិញ។

ស្រប​ពេល​ដែល​ក្លឹប​បិសាច​ក្រហម​ទើប​តែ​ចុះ​កុង​ត្រា​យក​  Victor Lindelof  កាល​ពី​សប្ដាហ៍​មុន ត្រូវ​បាន​គេ​ដឹង​ជា​អ្នក​ជំនួស​ដំណែង​របស់ ​Smalling ហើយ​ខ្សែ​ការពារ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ​នឹង​អាច​ចាក​ចេញ​ពី​ Old Trafford ដើម្បី​ស្វែង​រក​កៅអី​ជម្រើស​ដំបូង​វិញ៕