Robinho ត្រូវបានតុលាការអ៊ីតាលីកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ បន្ទាប់ពីរកឃើញថា ជាប់ចោទពីបទរំលោភបំពានផ្លូវភេទ។ នេះបើតាមប្រភព Metro បានចុះផ្សាយ។
រឿងរ៉ាវនេះបានកើតឡើងអំឡុងខែមករាឆ្នាំ២០១៣ ស្របពេលដែលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ប្រកបអាជីពបាល់ទាត់នៅ AC Milan។ Robinho និងមនុស្ស៥នាក់ទៀតត្រូវបានគេរកឃើញថា រំលោភបូកនារីវ័យ២២ឆ្នាំម្នាក់ ក្នុងក្លឹបកម្សាន្តនៅទីក្រុង Milan។
បែបណាក្ដី! តុលាការបានរកឃើញកំហុសរបស់ Robinho ហើយនឹងមិនត្រូវបានលើកលែងនោះទេហើយតុលាការបានអនុញ្ញាតឲ្យជនជាប់ចោទដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ និងស៊ើបអង្គេតបន្ថែម។ កាលពីខែមករាឆ្នាំ ២០០៩ Robinho ត្រូវបានចាប់ខ្លួនម្ដងហើយ តែត្រូវដោះលែងវិញពីបទបំពានផ្លូវភេទនៅក្លឹបកម្សាន្តក្នុងទីក្រុង Leeds របស់អង់គ្លេស ប៉ុន្តែរូបគែមិនបានជាប់ទោសអ្វីឡើយ។
និយាយពីប្រវត្តិបាល់ទាត់វិញកីឡាករវ័យ៣៣ឆ្នាំ បានក្លាយជាកីឡាំករថ្លៃបំផុតក្នុងពិភពបាល់ទាត់អង់គ្លេស នៅពេលដែលរូបចេញពី Real Madrid ទៅលេងនៅ Man City ក្នុងតម្លៃ ៣២.៥លានផោន។ ប៉ុន្តែនៅអង់គ្លេសមិនទាន់បានប៉ុន្មានផងរូបគេត្រូវលក់ឲ្យ AC Milan ក្នុងរយៈពេល២ឆ្នាំក្រោយនៅតម្លៃ១៥លានផោន។
បច្ចុប្បន្នរូបគេលេងឲ្យក្លឹប Atletico Mineiro ក្នុងប្រទេសប្រេស៊ីលហើយរូបគេធ្លាប់ជាប់ជម្រើសបាន១០០ដង៕