ក្រុម​Man City នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុម​គូ​ប្រជែង​ពាន​ Premier League តែ​ជា​អ្នក​ជិត​ខាង​នឹង​គ្នា ​Manchester United ។ ខណៈ​ដែល​ Manchester Unitedកំពុង​តែ​សម្លឹង​រក​លទ្ធផល​ឈ្នះ​ ដើម្បី​កាត់​បន្ថយ​គម្លាត​ពិន្ទុ​ពី​ក្រុម​តោ​ខៀវ​នោះ​ កាសែត ​Besoccer បាន​ជ្រើសរើស​កីឡាករ​១១​នាក់​ដែល​នឹង​ល្អ បំផុត​ហើយ​បាន​លេង​ក្នុង​ជំនួប​ដ៏​ធំ​នេះ។

កីឡាករ​សំខាន់​របស់​ក្រុម​ភ្ញៀវ​គឺ​ Benjamin Mendy និង ​Paul Pogba របស់​ម្ចាស់​ផ្ទះ​ មិន​បាន​លេង​ក្នុង​ជំនួប​នេះ​ទេ ​ប៉ុន្តែ​កីឡាករ​១១​នាក់​ខាង​ក្រោម​ដែល​នឹង​បង្ហាញ​មុខ​ក្នុង​ការ​ប្រកួត​នេះ។ ទម្រង់​លេង​3-5-2៖

អ្នក​ចាំ​ទី ​David De Gea (United)

ខ្សែ​ការពារ​ស្លាប​ស្ដាំ ឬ​កណ្ដាល​​៖​ Kyle Walker (City)

ខ្សែ​ការពារ​កណ្ដាល៖ Eric Baily (United)

ខ្សែ​ការពារ​កណ្ដាល៖ Nicolas Otamendi (City)

ខ្សែ​បម្រើ​ស្លាប​ឆ្វេង​៖ Loroy Sane (City)

ខ្សែ​បម្រើ​ការពារ​កណ្ដាល​៖ Nemanja Matic (United)

ខ្សែ​បម្រើ​៖ David Silva (City)


ខ្សែ​បម្រើ​៖ Kevin de Bruyne (City)

ខ្សែ​បម្រើ​ស្លាប​ស្ដាំ៖ Raheem Sterling (City)


ប្រយុទ្ធ៖ Sergio Aguero (City)

ប្រយុទ្ធ៖ Rumelu Lukaku (United)

កីឡាករ​បម្រុង៖ Ederson (City), Antonio Valencia (United), Marcos Rojo (United), Fernandinho (City), Henrikh Mhkitaryan (United), Bernardo Silva (City), Jesse Lingard (United), Marcus Rashford (United), Anthony Martial (United), Gabriel Jesus (City), Zlatan Ibrahimovic (United)