ពេល​នេះ​គឺ​ជា​រដូវ​កាល​លើក​ទី​១១​របស់​ប្រធាន​ក្រុម​ទី​២​ របស់​ ​Real Madrid កីឡាករ​លេង​ក្នុង​ដំណែង​ការពារ​ស្លាប​ឆ្វេង​ Marcelo, បែប​ណា​ក្ដី​រូប​គេ​ហាក់​មិន​ទាន់​ចង់​បោះបង់អាជីព​ក្នុង​ទីក្រុង ម៉ាឌ្រីដ​របស់​ប្រទេស​អេស្ប៉ញ​មួយ​នេះ​ឡើយ។

បែប​ណា​ក្ដី​! ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល​ចង់​លេង​ឲ្យ​ក្លឹប​មួយ​ទៀត​មុន​ពេល​និយាយ Googbye ពី​អាជីព​បាល់ទាត់។ ក្នុង​បទ​សម្ភាសន៍​មួយ​នៃ​កាសែតប្រចាំ​ថ្ងៃ​របស់​ប្រេស៊ីល Globo Esporte, គាត់​បាន​បង្ហើប​ថា​គាត​ចង់​លេង​ឲ្យ​ក្លឹប​មួយ​របស់​ប្រេស៊ីល​គឺ​ Botafogo ទោះ​បី​ជា​ក្លឹប​មួយ​នេះ​នឹង​ត្រូវ​ប្រជែងជាមួយ​អតីត​ក្លឹប​តាំង​ពីដើម​របស់​ខ្លួន​ Fluminese ដែល​មាន​ប្រភព​ពី​ទី​ក្រុង​ Rio de Janeiro ដូច​គ្នា​ក៏​ដោយ។

“​ខ្ញុំ​គួរ​តែ​លេង​ឲ្យ​ Botafogo នៅ​ថ្ងៃ​មួយ​ វា​នឹង​អស្ចារ្យ​” កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​បង្ហើប​ដូច្នេះ។

ភ្លាមៗ នោះ​ខាង​ក្លឹប​ Botafogo ក៏​បាន​ឆ្លើយ​តប​ពី​ព័ត៌មាន​នេះ​យ៉ាង​ឆាប់​រហ័ស​ជាមួយ​នឹង​ការ​ផុស​របស់​ក្នុង​គណនី​ Twitter ផ្លូវការ​របស់​Marcelo ហើយ​ពួក​គេ​បាន​ឆ្លើយតប​ដោយ​ផ្ទាល់​យ៉ាង​ដូច្នេះ​៖”​He will always be Welcome”។

 

បន្ថែម​ទី​នេះ​ក្លឹប​របស់​ប្រេស៊ីល​មួយ​នេះ​ក៏​បាន​ស្នើ​ឲ្យ ​Marcelo ពាក់​អាវ​លេខ​៦​ដែល​អាវ​នេះ ​ធ្លាប់​ពាក់​ដោយ​វិរបុរស​ប្រេស៊ីល​ Niltson Santos ក្នុង​ការ​ជួយ​ឲ្យ​ប្រេស៊ីល​ឈ្នះ​ពាន​ World Cup 1958, 1962 ហើយ​ចំណាយ​ពេល​វេលា​មុន​ចូល​និវត្តន៍​របស់​ខ្លួន៕