Leonel del Castillo ដែលជាឪពុករបស់ Sergio Aguero មិនបានបដិសេធពីភាពអាចទៅរួចនៃកូនប្រុសរបស់គាត់ដែលនឹងទៅចូលរួមជាមួយ Barcelona បន្ទាប់ពី World Cup ហើយដោយលោកថា៖”រដូវកាលក្រោយកីឡាករមួយចំនួននឹងផ្លាស់ប្ដូរក្លឹប។
ខ្សែប្រយុទ្ធជួរមុខរបស់ Manchester City រូបនេះជិតបានត្រឡប់មកលេងវិញហើយក្រោយជាពីរបួសបន្ទាប់ពីធ្វើការវះកាត់ជង្គង់ដែលធ្វើឲ្យរូបគេពេលនេះមិនបានក្នុងការប្រកួតអស់មួយចំនួន។ គាត់រំពឹងថានឹងមានភាពមាំមួនគ្រប់គ្រាន់(Fit)១០០%សម្រាប់លេងWorld Cup ហើយអាចជួយជម្រើសជាតិអាហ្សង់ទីនបាន។
ឪពុករបស់ Aguero និយាយក្នុងកាសែត Oleថា៖” បើមើលតាមស្ថានភាពបច្ចុប្បន្ននេះ គាត់នឹងទៅលេង World Cup ជាមួយនឹងទម្រង់មុតស្រួច។ គ្រូពេទ្យបានធ្វើការផ្ដាំផ្ញើហើយថារូបគេនឹងដូចដើមវិញ”។
ក្រោយវះកាត់រួច អ្វីគ្រប់យ៉ាងដំណើរការទៅយើងល្អហើយខណៈដែលគាត់ត្រូវអ្នកកាសែតសួរថាតើអ្នកចង់ឃើញកូនប្រុសរបស់ខ្លួនពាក់អាវ Barcelona ជាមួយ Messi។
“ អាចទៅរួច! រដូវកាលក្រោយកីឡាករមួយចំនួនធ្វើការផ្លាស់ប្ដូរក្លឹប។ខ្ញុំតែងតែសួរគាត់គាត់ថាតើពេលណាគាត់ត្រឡប់ទៅលេងនៅ Independence វិញហើយគាត់ថាមិនដឹងពេលណាទេ”៕