ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមអនុញ្ញាតឲ្យ Angel Gomes ដែលចេញពីឈុតយុវជនថ្នាលរបស់ខ្លួនចុះកុងត្រាជាកីឡាករអាជីពពេញលេញ ហើយដំឡើងមកលេងនៅក្រុមធំតែម្ដង។
កីឡាករវ័យក្មេងមានដើមកំណើតក្នុងទីក្រុងឡុងដុងវ័យ១៧ឆ្នាំ បានមកសិក្សា ងហ្វឹកហាត់ក្នុងថ្នាលយុវជនរបស់ Man Utd តាំងពីវ័យ៦ឆ្នាំហើយ បានចូលលេងក្នុងឈុតធំដំបូងបំផុតនៅ Old Trafford ទល់នឹងក្រុម Crystal Palace ក្នុងការប្រកួតចុងក្រោយនសរដូវកាល២០១៦-២០១៧។
រូបគេក៏ជាផ្នែកមួយនៃការលើកពាន FIFA U-17 World Cup របស់ក្រុមជម្រើសជាតិអង់គ្លេសវ័យក្រោម១៧ឆ្នាំផងដែរហើយការចុះកុងត្រានេះនឹងអាចផ្ដល់ឱកាសឲ្យកីឡាករបានបង្ហាញខ្លួនក្នុងអាជីពបាល់ទាត់ពេញលេញ។ អំឡុងស៊ីញេកុងត្រាជាមួយក្លឹប Gomes បាននិយាយក្នុងវេបសាយផ្លូវការរបស់ក្លឹបថា៖
” Manchester United តែងតែជាផ្នែកមួយដ៏ធំនៃជីវិតរបស់ខ្ញុំ។ ពិតជាមានមោទនភាពណាស់សម្រាប់ខ្ញុំ ពេលដែលខ្ញុំបានចូលលេងលើកដំបូងឲ្យក្រុម។ ក្លឹបមួយនេះត្រូវបានគេស្គាល់ថាជាកន្លែងផ្ដល់ឱកាស ឲ្យយុវជនមានឱកាសលេងនៅក្រុមធំហើយវាគឺជាកត្តាសំខាន់ក្នុងជីវិតរបស់ខ្ញុំ ដែលបានក្លាយជាកីឡាករអាជីពពេញលេញ”។