ខ្សែ​បម្រើ​ ​Real Madrid កីឡាករ Casemiro សង្ឃឹម​ថា​ Neymar នឹង​មក​ចូល​រួម​ជាមួយ​ ក្លឹប​ម្ចាស់​ជើង​ឯក La liga ខណៈ​រូប​គេ​គិត​ថា ​ស្វាគមន៍​ការ​មក​ដល់​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ​ជា​និច្ច។

Image result for NEYMAR ALWAYS WELCOME AT REAL MADRID – CASEMIRO

Neymar មាន​វ័យ​២៥​ឆ្នាំ​ជាប់​ទាក់ទង​ទៅនឹង​ការ​ផ្ទេរ​មក​លេង​នៅ​ Real Madrid ទោះ​បី​ជា​ ទើប​នឹង​ចុះ​កុង​ត្រា​ជាមួយ​ PSG ក្នុង​រដូវ​កាល​នេះ​នូវ​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក​២២២​លាន​អឺរ៉ូ​ពី​ក្លឹប​ Barcelona កាល​ពី​ខែ​សីហា​​ក៏​ដោយ។ Casemiro បាន​និយាយ​ថា​គាត់​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​មាន ​Neymar នៅ​កីឡដ្ឋាន Santiago Bernabeu, ប៉ុន្តែ​រូប​ក៏​ទទួល​ស្គាល់​ថា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​រីករាយ​នៅ​ទី​ក្រុង​ប៉ារីស។

Image result for NEYMAR CASEMIRO

“គាត់​គឺ​​តារា​ហើយ​គាត់​ដឹង​ថា​អ្វី​ដែល​គាត់​កំពុង​ធ្វើ។ គាត់​គឺ​ជា​កីឡាករ អស្ចារ្យ​ហើយ​គាត់​នឹង​ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​Real Madrid។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​មក។” Casemiro និយាយ​ក្នុង​កាសែត COPE ក្រោយ​ការ​ប្រកួត​ចប់​ដោយ​លទ្ធផល​០-០រវាង​ប្រេស៊ីល​នឹង​អង់គ្លេស​យប់​មិញ។

 

លទ្ធផល​ស្មើ​ជាមួយ​អង់គ្លេស​កាល​ពី​យប់​មិញ ​គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​ឆ្នាំ​២០១៧​ ហើយ​លទ្ធផល​ស្មើ​នេះ ​ក៏​មិន​អាក្រក់​ពេក​ដែរ​ ខណៈ​ពួក​គេ​គឺ​ជា​ក្រុម​ដែល​បាន​ឡើង​មក​លេង​ World Cup 2019 មុន​គេ​បំផុត​បន្ទាប់​ពី​ម្ចាស់​ផ្ទះ​រុស្សី៕