Lionel Messi បាន​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ Barcelona រួច​ទៅ​ហើយ​ៗ​ គាត់​កំពុង​បន្ត​អាជីព​នៅ​កីឡដ្ឋាន​ Camp Nou” នេះ​បើ​តាម​សម្ដី​លោក Javier Tebas មេ​ធំ​របស់​ La liga។

Image result for MESSI HAS SIGNED BARCELONA CONTRACT - TEBAS

អនាគត​របស់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​ត្រូវ​បាន​គេ​លើក​ជា​ប្រធាន​បទ​ក្នុង​មន្ទិល​មិន​ច្បាស់​លាស់​ជាមួយ​នឹង​ការ​មិន​ទាន់​ចុះ​កុង​ត្រា​ថ្មី​បន្ថែម​ ជាមួយ​ក្លឹប​កាល​ពី​ខែ​មិថុនា។ ប្រសិន​បើ​​គ្មាន​កុង​ត្រា​ត្រូវ​បាន​ដាក់​សំណើរ​ដល់​កីឡាករ​ទេ​នោះ​, Messi មាន​សិទ្ធ​ពេញ​លេញ​ចាក​ចេញ​ពី​ក្លឹប ​ដោយ​មិន​មាន​តម្លៃ​ខ្លួន​ហើយ​រូប​គេ​អាច​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ណា​ក៏​បាន​ក្នុង​មករា​។​ចំណែក​របាយការណ៍​មួយ​ចំនួន​ថា ​រូប​គេ​អាច​ចេញ​ទៅ​រួម​ក្រុម​ជាមួយ​លោក Pep Guardiola នៅ​ MAnchester City។

Image result for MESSI HAS SIGNED BARCELONA CONTRACT - TEBAS

 

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! Tabas និយាយ​ថា​ កីឡាករ​កាន់​កំណត់​ត្រា​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់​ La liga មិន​ទៅ​ទី​ណា​ទាំង​អស់​ ហើយ​លោក​បញ្ជាក់​ច្បាស់​ថា​ Messi ស៊ីញេ​កុង​ត្រា​ជាមួយ​ក្លឹប​រួច​ហើយ។

Messi បាន​បន្ត​កុង​ត្រា​រួច​ហើយ​។ កុង​ត្រា​គឺ​ពិត​ជា​ផ្លូវ​ការ ​គ្រាន់​តែ​មិន​ទាន់​ដល់​ពេល​ប្រកាស​ជា​សាធារណៈ ថា​រូប​គេ​បាន​ស៊ីញេ​ប៉ុណ្ណោះ។ Messi បាន​ស៊ីញេ​កុង​ត្រា​រួច​ហើយ​ ខ្ញុំ​មិន​និយាយ​កុហកទេ ! គាត់​ស៊ីញេ​រួច​ហើយ”៕​