លោក Jose Mourinho បានស៊ីញេកុងត្រាបន្តជាថ្មីម្ដងទៀតជាមួយក្រុមបិសាចក្រហម Manchester United ដែលការសម្រក់ទឹកខ្មៅប៉ុន្មានតំណក់នេះ អាចធ្វើឲ្យលោកបន្តនៅជាមួយក្លឹបយ៉ាងហោចណាស់ដល់ឆ្នាំ២០២០ ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំទៀត។
លោក Jose Mourinho គឺជាគ្រូបង្វឹកដំបូងគេក្នុងប្រវត្តិសាស្ត្រ Man Utdដែលឈ្នះពានផ្លូវការមួយក្នុងការដឹកនាំឆ្នាំដំបូងរបស់គាត់ ពេលដែលជួយក្លឹបឈ្នះពាន League Cupកាលពីឆ្នាំមុន ហើយក៏បាននាំក្លឹបលើកពាន Europa League ដែលជាពានតែមួយគត់ដែលលោកមិនទាន់ឈ្នះ។
លោកនិយាយក្នុងគេហទំព័រផ្លូវការរបស់ក្លឹបថា៖” ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោក Ed Woodward សម្រាប់ការទទួលស្គាល់ នៃការធ្វើការធ្ងន់របស់ខ្ញុំ។ខ្ញុំមានមោទនភាព ដែលពួកគេមានអារម្មណ៍ជឿជាក់ថាខ្ញុំជាគ្រូបង្វឹកដ៏ត្រឹមត្រូវសម្រាប់ក្លឹបដ៏អស្ចារ្យនេះជាច្រើនឆ្នាំទៀត”។
We are delighted to announce Jose Mourinho has signed an extension to his contract with #MUFC.
Club statement: https://t.co/vbGhXWbjcA pic.twitter.com/PcprzUIYfI
— Manchester United (@ManUtd) January 25, 2018