ស្ថាប័នមេកន្ទ្រាញបាល់ទាត់ពិភពលោក FIFA បានបញ្ជាឲ្យមានការប្រកួត World Cup វគ្គជម្រុះឡើងវិញរវាងក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងនិងសេណេហ្គាល់ បន្ទាប់ពីអាជ្ញាកណ្ដាលដឹកនាំការប្រកួតនេះកាលពីលើកមុន ត្រូវពិន័យមិនឲ្យធ្វើអាជ្ញាកណ្ដាលមួយជីវិតដោយសារពុករលួយ។
កាលពីខែវិច្ឆិកាឆ្នាំ ២០១៦ ក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងបានប្រកួតឈ្នះសេណេហ្គាល់ ដោយលទ្ធផល២ទល់១បន្ទាប់ពីអាជ្ញាកណ្ដាលសញ្ជាតិហ្គាណាJoseph Lamptey ផ្ដល់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាសហើយមិនសាកសមនឹងពិន័យទាល់តែសោះ។ ក្រោយមក Joseph Lamptey ត្រូវបានគណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់អាហ្រ្វិក ( CAF) ពិន័យ៣ខែពីបទឲ្យបាល់ពិន័យ១១ម៉ែត្រដោយគ្មានហេតុផល ខណៈ FIFA ពិន័យអាជ្ញាកណ្ដាលរូបនេះមួយជីវិតតែម្ដងក្រោយប្រកាសកាលពីមិនា។
[youtube id=”MdWiF8YcG0k”]
ព័ត៌មាននៃការប្រកួតម្ដងទៀត នេះនឹងជាបច្ច័យល្អសម្រាប់សេណេហ្គាល់ ដែលឈរលេខ៣ក្នុងពូល Dតំបន់អាហ្រ្វិក មានមួយពិន្ទុតាមពីក្រោយជម្រើសជាតិកោះ Cape Verde និង Burkina Faso ហើយសល់២ប្រកួតក្នុងដៃ។ សូមបញ្ជាក់ថាមានតែក្រុមលេខ១ក្នុងពូលប៉ុណ្ណោះដែលអាចឡើងទៅលេងនៅ World Cup ២០១៨នៅរុស្សី។
[youtube id=”vPAQe4rl6qo”]
FIFA បានចេញសេចក្ដីថ្លែងការណ៍ថា៖” ការប្រកួតនឹងត្រូវលេងវិញ ក្នុងខែវិច្ឆិកាឆ្នាំ២០១៧ខណៈថ្ងៃ និងម៉ោងប្រកួតនឹងប្រកាសពេលក្រោយ”៕