ទើប​រយៈ​ពេល​ជាង​មួយ​ខែ​សោះ​ដែល​Coutinho ចាក​ចេញពី ​​Liverpool ទៅ​ចូល​រួម​ជាមួយ​ Barcelona ក្នុង​តម្លៃ​១៤២​លាន​ផោន​ហើយ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ​ រូប​គេ​នឹង​ត្រឡប់​ទៅ​កីឡដ្ឋាន​ Anfield វិញ​ហើយ។

ការ​ត្រឡប់​មក​វិញ​នេះ​ មិន​មែន​លេង​ឲ្យ​ក្រុម ​Liverpool នោះ​ទេ ​តែ​ជា​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​កីឡដ្ឋាន​របស់​ក្លឹប ​Liverpool ​ដោយ​ពួក​គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ី ​ក្នុង​លក្ខណៈ​មិត្តភាព​មុន​លេង​ World Cup។

គម្រោង​នៃ​ការ​ប្រកួត​មិត្តភាព​នេះ ​ក៏​នឹង​ត្រូវ​យក​កីឡដ្ឋាន​ Emirates របស់ ​Arsenal និង​Stamford Bridge របស់​ Chelsea​សម្រាប់​ការ​ប្រកួត​នេះ​ផង​ដែរ ​ប៉ុន្តែ​ម្ចាស់​កីឡដ្ឋាន​មិន​ទាន់​ផ្ដល់​ដំណឹង។

ក្នុង​ការ​ប្រកួត​នេះ​ Coutinho ​ដែល​ដំណាង​ឲ្យ​ប្រេស៊ីល​នឹង​ត្រូវ​លេង​ទល់​នឹង​អតីត​មិត្ត​រួម​ក្រុម​ Dejan Lovren លេង​ឲ្យ​ក្រូអាស៊ី​ ខណៈ​ពួក​គេ​ទាំង​ពីរ​ត្រូវ​កម្ដៅ​សាច់​ដុំ​ក្នុង​ជម្រើស​ជាតិ​មុន​ការ​ប្រកួត​ World Cup៕