គ្រូបង្វឹក Liverpool លោក Jurgen Klopp បាននិយាយថា Roberto Firmino ពេលនេះកំពុងតែឡើងក្រេឌីតស្រឺតៗ ក្រោយពេល Phillipe Coutinho ចាកចេញទៅ Barcelona។
វ័យ២៦ឆ្នាំខ្សែប្រយុទ្ធពាក់លេខ៩ឲ្យក្រុមហង្សក្រហម កំពុងស្ថិតក្នុងស្ថានភាពដ៏ល្អមួយក្នុងរដូវកាលនេះ ដោយរកបាន២០គ្រាប់គ្រប់ពានរង្វាន់ដែលបានចូលលេង។ ដូចនេះហើយបានធ្វើឲ្យគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់គិតថា ក្រោយពេលCoutinho ផ្ទេរទៅលេងអេស្ប៉ាញបានអនុញ្ញាតឲ្យ Firmino ដែលរកបានគ្រាប់បាល់៧គ្រាប់ក្នុង៨ប្រកួតនៃពាន Champons League ទទួលបានឱកាស និងភាពជោគជ័យក្នុងការពង្រឹងទម្រង់លេងរបស់ខ្លួន។
“ ពេលដែលខ្ញុំទើបមកដល់ខ្ញុំបាននិយាយភា្លមៗថាខ្ញុំពិតជាសប្បាយរីករាយជាមួយ Firmino ដែលនៅទីនេះ” Klopp និយាយក្នុងសន្និសីទកាសែទមុនការប្រកួតជាមួយ Porto ក្នុងវគ្គ១៦ក្រុមចុងក្រោយពាន UCL។
“ ខ្ញុំមិនគិតថាគាត់លេងបានល្អឥតខ្ចោះនោះទេតែប្រហែលដោយសារស្ថានភាពនៃការចាកចេញរបស់Coutinhoហើយគាត់មានឱកាសច្រើន។ នេះគឺអ្វីដែលខ្ញុំឃើញ។ គាត់ជាកីឡាករដ៏សំខាន់ម្នាក់ ហើយគាត់មិនត្រឹមតែជាកីឡាករល្អក្នុងការប្រកួតប៉ុណ្ណោះទេ គឺគាត់ជាកីឡាករដែលធ្វើគ្រប់យ៉ាងដែលគាត់អាច”។
“ តើគាត់ត្រូវគេចាត់ទុកជាកីឡាករល្អបំផុត?ខ្ញុំមិនគិតអញ្ចឹងទេ ហើយក៏គ្មានអ្វីលើសពីនេះដែរ ។ខ្ញុំមិនដឹងថាតើអ្នកដទៃទៀតគិតយ៉ាងម៉េចចំពោះ Robeto Firmino នោះទេប៉ុន្តែអ្នកគ្រប់គ្នាដែលចេះមើលបាល់អាចវិនិច្ឆ័យគាត់បានត្រឹមត្រូវ”។
ក្នុងចំណោម២០គ្រាប់នៃការចូលលេង៣៦ប្រកួត Firmino ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន១១ដងផងដែរ៕