ទោះ​បី​ជា​មាន​ប្រវត្តិសាស្ត្រ​ជោគជ័យ​ជាមួយ ​Real Madrid, Angel Di Maria បាន​និយាយ​ថា​គាត់​គួរ​តែ​ទៅ​លេង​នៅ​Barcelona។

ខ្សែ​ប្រយុទ្ធ​ស្លាប​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​ចំណាយ​ពេល​៤​ឆ្នាំ​នៅ​កីឡដ្ឋាន ​Santiago Bernabeu ដោយ​ជួយ​ក្លឹប​ Real Madrid ឈ្នះ​ពាន​La liga ម្ដង​ និង ​Champions League ម្ដង​បូក​ទាំង​ពាន​តូច​ៗ​មួយ​ចំនួន​ទៀត​។ ក្រោយ​មក​រូប​គេ​ក៏​ផ្ទេរ​ទៅ​លេង​នៅ ​Manchester United​ បាន​មួយ​រដូច​កាល​ហើយ​ក៏​បន្ត​លេង​ឲ្យ​PSG ដល់​បច្ចុប្បន្ន។​

និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​របស់​ So Foot កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​ពោល​ដូច្នេះ៖ “ ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ ​Real Madrid បាន​បញ្ចប់​ហើយ​​ដោយសារ​តែ​ខ្ញុំ​ចាក​ចេញ​ពី​ទី​នោះ។ ខ្ញុំ​ប្រហែល​ជា​គ្មាន​បញ្ហា​អ្វី​ទេ​មើល​ទៅ បើ​ផ្ទេរ​ទៅ​លេង​នៅ​Barcelona។ ក្លឹប​តែ​មួយ​គត់​ដែល​ខ្ញុំ​មិន​អាច​លេង​ឲ្យ​បាន​គឺ​ Newell’s Old Boy ដោយ​សារ​តែ​ខ្ញុំ​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ក្លឹប​ Rosario Central”

សូម​បញ្ជាក់​ថា​ PSG នឹង​ត្រូវ​ជួប ​Real Madrid ក្នុង ​Champions League នៅ​យប់​ថ្ងៃ​ពុធ​នេះ​ក្នុង​ជើង​ទី​មួយ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ៕