គ្រូ​បង្វឹក​ Liverpool លោក Jurgen Klopp បាន​និយាយ​ពី​ភាព​ភ្ញាក់​ផ្អើល​ពី​ការ​ធ្លាក់​ចេញ​ពី​ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្រោម​ស្នាដៃ​ Roma ។

ក្រុម​របស់​គាត់​បាន​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ហើយ​ក្រោយ​ពេល​ឈ្នះ ​Man City សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​៥​ទល់​១​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ខណៈ​ដែល​ការ​ប្រកួត​ពាន​លំដាប់​អឺរ៉ុប​នេះ​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​។

សម្រាប់ ​Barcelona ទោះ​បី​ជា​កាល​ជើង​ទី​មួយ​បាន​ប្រកួត​ឈ្នះ ​Roma ដល់​ទៅ​៤​ទល់​១​នៅ​ផ្ទះ​ខ្លួន​ឯង​ក៏​ដោយ​ប៉ុន្តែ​ពេល​ប្រកួត​នៅ​ទឹក​ដី​អ៊ីតាលី​វិញ​ភ្លាត់​ចាញ់​៣​ទល់​០​ដែល​ធ្វើ​ឲ្យ​ឱកាស​លើក​ពាន​បី​ក្នុង​មួយ​រដូវ​កាល​ត្រូវ​ចប់​។ តាម​សមត្ថភាព​របស់​ Barca ធ្វើ​ឲ្យ​លោក​ Klopp មិន​ចង់​ជឿ​នោះ​ទេ។

ពេល​ពួក​គេ​ប្រាប់​ខ្ញុំ​ពី​ Barcelona ខ្ញុំ​គិត​ថា​វា​ជា​រឿង​កំប្លែង។​នេះ​មិន​មែន​ខ្ញុំ​មិន​គោរព​ Roma នោះ​ទេ​ ពួក​គេ​ជា​ក្រុម​ដ៏​អស្ចារ្យ​មួយ​។ រៀង​តែ​មួយ​ដែល​ខ្ញុំ​មិន​រំពឹង​ទុក​ ប៉ុន្តែ​ពួក​គេ​ដឹង​ថា​អាច​ធ្វើ​បាន”។

Klopp៖"​យើង​បាន​ឈ្នះ​ក្រុម​ល្អ​បំផុត​ក្នុង​ពិភពលោក​ហើយ"

មែន​ទែន​ទៅ​! Mohamed Salah ធ្លាប់​លេង​នៅ​Roma មុន​ពេល​ផ្ទេរ​មក ​Liverpool ហើយ ​Klopp បាន​សង្កត់​ធ្ងន់​ថា​៖” ពួក​គេ​បាត់​បង់ ​Salah ហើយ​ពេល​នេះ​ពួក​គេ​បាន​ឡើង​មក​វគ្គ​៤​ក្រុម​ចុង​ក្រោយ”