បន្ទាប់ពីបានជួយឲ្យក្រុមអធិរាជស Real Madrid លើកពាន UEFA Champion League ជាលើកទី១៣ក្នុងប្រវត្តិសាស្រ្តកាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើម Cristainio Ronaldo ក៏ត្រូវបានក្រុមហ៊ុនផលិតហ្គេម EA បានយករូបគេបន្តដាក់នៅលើក្របមុខហ្គេមបាល់ទាត់ដ៏ពេញនិយមគឺ FIFA 19។

ជាក់ស្តែង កាលពីឆ្នាំមុន ប្រធានក្រុមជម្រើសព័រទុយហ្កាល់នឹងទទួលបានប្រាក់កម្មសិទ្ធបញ្ញាពីក្រុមហ៊ុនអាមេរិក EA ខណៈនៅឆ្នាំនេះក៏ដូចគ្នា ដោយឡែកសារព័ត៌មាននៅប្រទេសអេស្ប៉ាញបានរំពឹងថា CR7 នឹងទទួលបានប្រាក់មិនក្រោមខ្ទង់លានផោននោះឡើយ។

គួរបញ្ជាក់ថា កាលបរិច្ឆេទនៃការលក់ឌីសហ្គេម FIFA 19 មិនទាន់បានដឹងជាផ្លូវកាលនៅឡើយទេ ខណៈ Trailer នឹងបង្ហាញក្នុងពេលឆាប់ៗនេះ។