បន្ទាប់ពីបានស៊ុតមួយគ្រាប់ទៅលើក្រុម Chelsea កាលពីពេលថ្មីៗ នេះ Messi បានបំបែកកំណត់ត្រាដ៏អាក្រក់របស់ខ្លួនជាច្រើនឆ្នាំមកហើយគឺ Messi ធ្លាប់លេងទល់និងក្រុម Chelsea ៨ដង ថែមទាំងធ្លាប់ស៊ុតប៉េណាល់ទីទៀតផង តែស៊ុតមិនចូល ទើបតែម្សិលមិញដែលអាចរកគ្រាប់បាល់ទី១បាន ក្នុងប្រកួតទី៩ ហើយអាចស៊ុតបានទៀតនៅជើងទី២នាទឹកដី Camp Nou។

ក្នុងរយៈពេលជិត១២ឆ្នាំដែល Messi បានលេងអោយក្លឹបអ្នកមានបុណ្យ Barcelona(ចាប់ពីឆ្នាំ២០០៦មក) គាត់ធ្លាប់លេង
ជាមួយក្រុមនៅ Champion League ទាំងអស់៣៧ ដោយស៊ុតបញ្ចូលទីបាន៣១ក្រុម  ។​ តែនៅមានក្លឹបធំៗចំនួន៦ទៀតដែលគាត់ពុំទាន់អាចស៊ុតបញ្ចូលទីបានមានដូចជា:

1. Liverpool -Messi លេងបាន ១៨០នាទី

ក្រុមហង្សក្រហមបានប៉ះគ្នាជាមួយក្រុមអ្នកមានបុណ្យក្នុងវគ្គ១៦ក្រុមចុងក្រោយ កាលពីឆ្នាំ២០០៧ ដោយ​ Messi បានលេងពេញម៉ោងទាំងពីរជើងតែមិនអាចរកគ្រាប់បាល់បាន ហើយលទ្ធផលគឺ​​ Liverpool បានឡើងទៅវគ្គបន្តដោយឈ្នះគ្រាប់បាល់ក្រៅដី (សរុបទាំងពីរជើង ២-២)។

2. Athletico Madrid – 360 នាទី


Messi ធ្លាប់លេងទល់និង At. Madrid ៤ដងក្នុងពានអឺរ៉ុប នាឆ្នាំ២០១៤(វគ្គ៨ក្រុម) និងឆ្នាំ២០១៦(វគ្គ៨ក្រុមដដែល) ហើយ
លទ្ធផលគឺ Barcelona បានធ្លាក់វគ្គនេះទាំងពីរដង។

3. Inter Milan – 270 នាទី

Barcelona បានជួប Inter Milan រហូតដល់ទៅ៤ដងក្នុងមួយរដូវកាល គឺនៅវគ្គចែកពូលជាមួយគ្នា និង ជួបម្ដងទៀតនៅ
វគ្គចាញ់ធ្លាក់៨ក្រុមចុងក្រោយ ក្នុងនោះ Messi បានចូលលេងពេញម៉ោងបាន៣ប្រកួត តែមិនអាចស៊ុតបញ្ចូលទីបាន។

4. Benfica – 122 នាទី

ក្រុមយក្សនៅព័រទុយហ្កាល់មួយនេះធ្លាប់ប៉ះ Barcelona ពីរដងកាលពីឆ្នាំ២០១២ ក្នុងវគ្គ group stage ដោយ Barcelona
ឈ្នះមួយប្រកួត និងស្មើ១ តែ Messiអត់បានស៊ុតចូលទេ។

5. Rubin Kazan – 237 នាទី


Barcalona ធ្លាប់ប៉ះក្រុមខ្លាំងនៅរុស្សីមួយនេះ ៤ដង កាលពីឆ្នាំ២០០៩ និង ២០១០ ក្នុងវគ្គចែកពូល តែមិនទទួលបាន
លទ្ធផលល្អនោះទេ ដោយចាញ់មួយ ឈ្នះមួយ និងស្មើពីរដង ហើយ Messi ក៏មិនអាចបញ្ចូលពួកគេបានដែរ។

6. Udinese – 70 នាទី

Messi ធ្លាប់លេងទល់និងក្រុមអ៊ីតាលីនេះបានម្ដងដែរ កាលពីឆ្នាំ២០០៦ នៅទឹកដី Camp Nou ដោយបានយកឈ្នះក្នុង
លទ្ធផល ៤-១ ពេលនោះ Ronaldinho រកបាន hat-trick តែ Messi អត់មានគ្រាប់បាល់និងគេទេ។

Source: The Sun