ក្រោយ​ពី​ Toni Kroos និង​ Luka Modric របួស​លោក Zinedine Zidane បាន​ដាក់​ Mateo Kovacic លេង​ឲ្យ​ Real Madrid ឈ្នះ​ Leganes ៣-១​ហើយ​ខ្សែ​បម្រើ​ក្រូអាត​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ។

មិន​ត្រឹម​តែ​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ជូន​បាល់​ និង​ប៉ះសេ​បាល់​ជោគជ័យ ​៩៦.៧​%​ ក្នុង​ចំណោម​៨៨​លើ​៩១​ដងប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បី​គ្រាប់​របស់​ Real Madrid ដែល​រក​បាន​គឺ​ជាប់​ទាក់ទង​ទៅ​នឹង​ការ​បញ្ជូន​បាល់​របស់ ​Kovacic ទាំង​អស់។ កីឡាករ​វ័យ​២៤​ឆ្នាំ​ឡើង​ទៅ​ខាង​លើ​ជួយ​គាំទ្រ​តំបន់​ប្រយុទ្ធ ​ហើយ​ប៉ះ​សេ​បាល់​ឲ្យ​ Lucas Vazquez រក​បាន​គ្រាប់​បាល់​តាម​ស្មើ​មុន​ពេល​ប៉ះ​បាល់​២​ដង​បង្កើត​ឱកាស​ឲ្យ ​Casemiro រក​បាន​គ្រាប់​បាល់​ទី​២។

 

ចំណែក​កន្លែង​ល្អ​បំផុត​គឺ​ការ​ឡើង​ទៅ​ប្រយុទ្ធ​រក​បាន​គ្រាប់​បាល់​ ហើយ​ចំណេញ​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល ​Sergio Ramos ជា​សម្រេច​ទី៕