Ronaldo នៅ​មិន​អាច​ចូល​លេង​បាន​នៅ​ឡើយ​ទេ​ ក្រោយ​រង​ការ​ពិន័យ​៥​ប្រកួត​​ ពី​សហព័ន្ធ​បាល់ទាត់​អេស្ប៉ញ​ ក្នុង​រឿង​ក្ដី​ក្ដាំ​កាត​ក្រហម ​និង​រុញ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Spanish Super Cup តែ​យ៉ាង​រូប​គេ​​នៅ​មិន​ទាន់​បាត់​បង់​គោល​គំនិត ​ឈ្នះ​ ឈ្នះ​ នោះ​ទេ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​គឺ​ទឹកអប់​ម៉ាក CR7 ហើយ​ទទូច​ថា​នៅ​តែ​បន្ត​គោលដៅ​ស្នាក់​នៅ​ Real Madrid ដើម្បី​ឈ្នះ​ពាន​ជាង​ច្រើន​ទៀត​ជាមួយ​ស្ដេច​ស។

និយាយ​ក្នុង​ទូរទស្សន៍​ Europa Press Tvក្នុង​ឱកាស​បើក​សម្ភោធ​ផលិត​ផល​ទឹក​អប់​ថ្មី​របស់​ខ្លួន​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​និយាយ​ដូច្នេះ៖” ឈ្នះ​ពាន? នោះ​គឺ​ជា​គោលដៅ​ដ៏​អស្ចារ្យ។​ខ្ញុំ​នៅ​តែ​បន្ត​នៅ​ជាមួយ​ក្លឹប​ល្អ​បំផុត​ក្នុង​ពិភពលោក​ហើយ​មាន​គោលបំណង​ឈ្នះ​ពាន​ច្រើន​ទៀត”

មាន​មនុស្ស​មួយ​ចំនួន​ជឿ​ថា​សម្ដី​របស់​ ​Ronaldo ​បញ្ជាក់​ពី​ការ​បន្ត​នៅ​កីឡដ្ឋាន ​Bernabeu របស់​គាត់​ក្រោយ​ពេល​មាន​ព័ត៌មាន​ថា​ចង់​ចាក​ចេញ​ដោយ​សារ​បញ្ហា​រឿង​ពន្ធ​ដា​ដ៏​ស្មុកស្មាញ៕