ទោះ​បី​ជា​ជាប់​ទាក់ទង​ធ្វើ​ការ​ផ្ទេរ​ទៅ ​PSG តែ​មួយ​គត់​ក្នុង​រដូវ​ក្ដៅ​នេះ​ ប៉ុន្តែ ​Neymar បាន​សម្រេច​ចិត្ត​នៃ​ការ​ផ្ទេរ​ទៅ​លេង​ នៅ​ថ្ងៃ​អនាគត​រួច​ទៅ​ហើយ​។ កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​បញ្ជាក់​ថា​ក្លឹប ​ដែល​រូប​គេ​ស្រមៃ​ចង់​ទៅ​លេង ​​និង​ប្រាប់​ពី​ជម្រើស​របស់​គាត់​ពិត​ជា​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល។

និយាយ​ក្នុង​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​មួយ ​ដែល​រៀប​ចំ​អតីត​កីឡាករ Zico ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​ជន​រង​គ្រោះ​ សល់​ពី​ការ​ធ្លាក់​យន្ត​ហោះ​របស់​ក្រុម​ Chapecoense  កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​និយាយ​ថា៖”  ​​ខ្ញុំ​គួរ​តែ​លេង​ឲ្យ​ក្លឹប​ Flamengo ហើយ​វា​ជា​មោទនភាព​ដ៏​អស្ចារ្យ​ដែល​លេង​ឲ្យ​ Flamengo នៅ​តំបន់ Maracana។​ខ្ញុំ​ចង់​លេង​នៅ​ទី​នោះ​រយៈពេល​យូរ​ វា​ពិត​ជា​ក្លឹប​ដែល​ខ្ញុំ​ចង់​លេង​ជាមួយ។”

បែប​ណា​ក្ដី​!​អ្នក​គាំទ្រ​របស់ ​Santos ហាក់​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​ការ​និយាយ ​របស់​អតីត​កីឡាករ​ដែល​ខ្លួន​ធ្លាប់​គាំទ្រ​នោះ​ទេ​។​ ចំណែក​អ្នក​គាំទ្រ ​Flamengo ដែល​នៅ​ជ្រុង​ម្ខាង​ទៀត​នឹង​ស្វាគមន៍​រូប​គេ​ដល់​ទី​បំផុត៕