ខណៈ​ពេល​ដែល​ Cristiano Ronaldo ឈាន​ចូល​វ័យ​៣៣​ឆ្នាំ​​ ហើយ​គូរ​ប្រជែង​របស់​គាត់ ​Lionel Messi ក៏​មាន​វ័យ​ជិត​៣១​ឆ្នាំ​ទៅ​ហើយ​នោះ​ វា​ពិត​ជា​សំខាន់​ដែល​ត្រូវ​បាន​កីឡាករ​វ័យ​ក្មេង​មក​ស្នង​ដំណែង​និង​ប្រជែង​យក​ពាន​ Balon d’Orដែល​គេ​ដឹង​ថា​ជា​ពាន​សម្រាប់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ។ ​តើ​យុវជន​វ័យក្មេង​រូប​ណា​អាច​ជំនួស​ដំណែង​កីឡាករ​វ័យ​ចំណាស់​ទាំង​ពីរ?

Kylian Mbappe (PSG)

កីឡាករ​ជម្រើស​ជាតិ​បារាំង​វ័យ​ក្មេង​ នឹង​ក្លាយ​ជា​កីឡាករ​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​លំដាប់​ទី​៣ ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ​ពេល​ដែល​រូប​គេ​ចុះ​កុង​ត្រា​អចិន្ត្រៃយ៍​ជាមួយ​ក្លឹប​ក្នុង​រដូវ​ក្ដៅ​នេះ​។ ក្លឹប​មាន​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ប៉ារីស​មាន​បំណង​ចំណាយ​លុយ​១៤៥លាន​អឺរ៉ូ​ ជាមួយ​នឹង​ប្រាក់​បន្ថែម​៣៥​លាន​អឺរ៉ូ​ រួម​ទាំង​លុយ​លក្ខខណ្ឌ​២០​លាន​ផោន​ទៀត​បើ​កីឡាករ​រូប​នេះ ឈ្នះ​ពាន ​Ballon d’Or។ ផ្អាក​និយាយ​រឿង​លុយ​ ហើយ​និយាយ​រឿង​ទម្រង់​លេង​ម្ដង។ កីឡាករ​វ័យ​១៩​ឆ្នាំ​រក​បាន​គ្រាប់​បាល់​១៥​គ្រាប់​គ្រប់​ការ​ប្រកួត​ឲ្យ ​PSG រដូវ​កាល​នេះ​​។ ទម្រាំ​ចប់​រដូវ​កាល​រូប​គេ​អាច​អាច​បំបែក​កំណត់​ត្រា​គ្រាប់​បាល់​ទាំង​២៦​គ្រាប់​ដែល​រូបគេ​រក​បាន​ពេល​ជា​កីឡាករ​អាជីព​ដំបូង​នៅ ​Monaco កាល​ពី​រដូវ​កាល​២០១៦-២០១៧។

Marco Asensio (Real Madrid )

បន្ទាប់​ពី​ចំណាយ​ពេល​១​រដូវ​កាល​លេង​ខ្ចី​ជើង​នៅ​ Espanyol ក្នុង​រដូវ​កាល​២០១៥-២០១៦​ Asensio បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ក្រោម​ការ​ដឹកនាំ​របស់​លោក Zidane ហើយ​បើ​ទោះ​បី​ជា​មិន​សូវ​បាន​លេង​ច្រើន​នៅ​រដូវ​កាល​នេះ​ ហើយ​ក្លឹប​ធ្លាក់​ទាំង​មូល​ធ្លាក់​ជើង​ផង​នោះ​ កីឡាករ​វ័យ​ក្មេង​ជម្រើស​ជាតិ​ជាតិ​អេស្ប៉ាញ​នៅ​តែ​អាច​រក​បាន​១៨​គ្រាប់​គ្រប់​ការ​ប្រកួត​ឲ្យ​ស្ដេច​ស​ក្នុង​រយៈ​ពេល​មួយ​រដូវ​កាល​កន្លះ​ហើយ​រូបគេ​នឹង​ជា​តារា​ជំនួស​ Ronaldo ពេល​ចាស់​ទៅ​។

Jadon Sancho (Borussia Dortmund)

ខ្សែ​ប្រយុទ្ធ​ស្លាប​ជម្រើស​ជាតិ​អង់គ្លេស​វ័យ​ក្មេង​រូប​នេះ​បាន​ផ្ទេរ​ចេញ​ពី​យុវជន​ថ្នាល​របស់ Manchester City ទៅ​លេង​ក្នុង​ឈុត​ធំ​របស់​ក្រុម​ Dortmund ក្នុង​ឆ្នាំ​២០១៧​ហើយ​ក៏​គ្មាន​គោលបំណង​ត្រឡប់​មក​វិញ​ដែរ។ Sanchoត្រូវ​បាន​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​ដែល​អង់គ្លេស​U17ត្រូវ​បាន​ក្រុម​អេស្ប៉ាញ​U17 ​យក​ឈ្នះ​ក្នុង​ពាន​រង្វាន់​ U17 European Championship វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១៧​ហើយ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពាន​រង្វាន់ FIFA World Cup U17​នៅ​៦​ខែ​ក្រោយ​មក។

Sancho បាន​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​ Dortmund បាន​៥​ប្រកួត​​ហើយ​បញ្ជូន​បាល់​ឲ្យ​សិស្ស​ច្បង​ក្នុង​ការ​ប្រកួត​ដែល​ក្លឹប​ស្មើ​ជាមួយ​ Hertha Berlin កាល​ពី​ខែ​មករា​។​បច្ចុប្បន្ន​នេះ​រូប​គេ​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​កីឡាករ​មាន​អនាគត​ល្អ​មិន​ចាញ់​សិស្ស​ច្បង ​Messi និង Ronaldo នោះ​ទេ។

Gabriel Jesus (Manchester City)

ទោះ​បី​ជា​កំពុង​មាន​របួស​ ក្នុង​រដូវ​កាល​នេះ​ Jesus នៅ​តែ​បង្ហាញ​ថា​រូប​គេ​ជា​កីឡាករ​មាន​សក្ដានុពល​ទៅ​អនាគត​ពិសេស​ការ​ប្រកួត​ក្នុង​World Cup 2018 ជាមួយ​ជម្រើស​ជាតិ​ប្រេស៊ីល​។​ ពេល​នេះ​រូប​គេ​រក​បាន​៧​គ្រាប់​ក្នុង​ចំណោម​១២០​ប្រកួត​ឲ្យ​Man City នៅ​រដូវ​កាល​នេះ​ហើយ​មិន​យូរ​ទេ​ រូប​គេ​នឹង​លេច​ធ្លោ​លើស ​Neymar៕

ប្រភព៖ Besoccer.com