James Rodriguez ទទួលបានការសរសើរពីគ្រូបង្វឹកក្លឹប Bayern Munich លោក Jupp Heynckes ហើយលោកជឿថា កីឡាករជម្រើសជាតិកូឡុំប៊ី គឺជាអំណោយព្រះជាម្ចាស់ប្រទានមកដល់លោកចាប់តាំងពីផ្ទេរចេញពី Real Madrid ក្នុងលក្ខខ័ណ្ឌខ្ចីជើង។
ខ្សែបម្រើប្រយុទ្ធក្លាយជាកីឡាករលើសតម្រូវការនៅកីឡដ្ឋាន Santiago Bernabue បន្ទាប់ពីផ្ទេរចេញពីក្លឹបបារាំង Monaco ក្នុងតម្លៃ៨០លានផោនបាន២ឆ្នាំ ដោយសារបង្ហាញទម្រង់លេងល្អក្នុងការប្រកួត World Cup 2014។ មកដល់ Bayern ហើយ កីឡាករវ័យ២៥ឆ្នាំក៏ចាប់ផ្ដើមមិនសូវបានល្អប៉ុន្មានដែរ ដោយពិបាកក្នុងការជាប់ជម្រើសដំបូងរបស់លោក Carlo Ancelotti ទោះបីជាគ្រូបង្វឹករូបនេះ ចាត់ទុក James ជាកីឡាករសំខាន់របស់លោកក៏ដោយ។ ប៉ុន្តែក្រោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីចាកចេញពីដំណែង រូបគេលេងល្អឡើងវិញគួរឲ្យកត់សម្គាល់។
James បានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងក្រុមរបស់ Heynckes ហើយរដូវកាលនេះ រូបគេរកបាន៥គ្រាប់និងបញ្ជូនបាល់បាន៦ដងក្នុងការចូលលេងជម្រើសដំបូង១១នាក់ក្នុង Bundesliga។ ដូច្នេះហើយលោក Heynckes រំពឹងថា James នឹងលេងបានល្អជាងនេះ ហើយគាត់ក៏មិនអាចលាក់បាំងពីការរីករាយជាមួយ នឹងទម្រង់លេងល្អរបស់កីឡាករកូឡុំប៊ី។
“ គេដឹងយ៉ាងទូលំទូលាយហើយថា James មិនមែនជាកីឡាករដែល Real Madrid ត្រូវការទៀតទេ។ គាត់មិនទទួលបានពេលវេលាលេងដូចកីឡាករដ៏ទៃទៀត ដែលត្រូវការដូចគ្នា ហើយបន្ទាប់មក វាពិតណាស់ថា ដែល James បានចូលលេងទៀងទាត់។ James គឺជាកីឡាករសំខាន់នៅទីនេះ គាត់សើចសប្បាយហើយសម្រាក។ គាត់មកដល់ទីនេះ ហើយរីករាយនៅMunich”។
“ ក្នុងទម្រង់លេងរបស់យើងបច្ចុប្បន្ន James គឺជាអំណោយដែលព្រះជាម្ចាស់ប្រទានពរ។ វាមិនងាយស្រួលនោះទេ ដែលក្នុងប្រទេសមួយមានវប្បធម៌ខុសគ្នា គោលគំនិតខុសគ្នា ហើយគាត់ធ្វើវាបានយ៉ាងល្អ លេងក្នុងកម្រិតខ្ពស់មួយ ប៉ុន្តែគាត់នៅតែអាចលេងបានល្អជាងនេះតទៅទៀត”។