គ្រូ​បង្វឹក​ក្លឹប ​Atletico Madrid លោក Diego Simeone បាន​ទទូច​ក្នុង​សន្និសីទ​ក្រោយ​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​ថា ​ក្រុម​របស់​គាត់​នៅ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ La liga ឆ្ងាយ​ខ្លាំង​ណាស់។

ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​តាម​ពី​ក្រោយ​ក្រុម​លោក​ Ernesto Valverde ៩​ពិន្ទុ​បន្ទាប់​ពី​ឈ្នះ ​Valencia ដែល​ឈរ​លេខ​៣​ក្នុង​លទ្ធផល​១​ទល់​០​កាល​ពី​យប់​ថ្ងៃអាទិត្យ​ខណៈ​ដែល​ក្រុម​គូរ​ប្រជែង​ពាន​ Barcelona ភ្លាត់​បាន​ត្រឹម​ស្មើ​ក្រុម​Espanyol ១-១។

ទោះ​បី​ជា​យ៉ាង​​នេះ​ក្ដី​ គ្រូ​បង្គោល​រូប​នេះ​មិន​ជឿ​ថា​ ក្រុម​របស់​លោក​អាច​តាម​ទាន់​នោះ​ទេ​ដោយ​លោក​បាន​និយាយ​ថា​ទាល់​តែ​Barca បាត់​បង់​ពិន្ទុ​៤​ទៅ​៥​ទៀត​ទើប​អាច​ទៅ​រួច​ខ្លះ​តែ​ឱកាស​នេះ​ Barcelona មិន​ងាយ​ឲ្យ​បាត់​ទៀត​នោះ​ទេ។

ពួក​យើង​នៅ​ឆ្ងាយ​ពី ​Barcelona ខ្លាំង​ណាស់​យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ធ្វើ​ការ​ជា​ក្រុម​ទើប​បាន។ ពេល​ចេញ​ពី​កីឡដ្ឋាន​ ខ្ញុំ​នឹង​គិត​នៅ​យប់​នេះ​ងំពី​កីឡាករ​របស់​ខ្ញុំ​ដែល​ធ្វើ​ការ​ធ្ងន់។ ពួក​គេ​ត្រូវ​ការ​ការងារ​របស់​ខ្លួន​​ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ ខណៈ​ជា​គ្រូ​បង្វឹក​ កត្តា​ទាំង​នេះ​ជា​ជំនួយ​យ៉ាង​ល្អ​សម្រាប់​ក្រុម”។

Atletico Madrid ឈរ​លេខ​២​ក្នុង​តារាង​យ៉ាង​សង្ហារ​ក្រោយ​លើស​ពិន្ទុ​ក្រុម​លេខ​៣​Valencia ៩​ពិន្ទុ​និង​ក្រុម​លេខ​៤ Real Madrid ១០​ពិន្ទុ។​តែ​ពួក​គេ​ក៏​តាម​ពី​ក្រោយ​Barcelona ៩​ពិន្ទុ​ដែរ៕