អ្នកចាំទីចាស់វស្សា Gianluigi Buffon ត្រៀម​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​សន្និសីទ​សារព័ត៌មាន​នៅ​កីឡដ្ឋាន Allianz Stadium នេះបើតាមការបញ្ជាក់របស់សារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយ។

តាមរយៈភ្នាក់ងារផ្ទាល់​​ខ្លួនរបស់ Buffon លោក Silvano Martina បានឲ្យដឹងថា៖ “នឹង​គ្មានBuffon តទៅទៀត​ទេ។ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ឡើយ​ព្រោះ​សាមី​ខ្លួន​នឹង​ប្រាប់​ពី​អ្វី​ដែល​រូប​គេ​ធ្វើ​បន្ត​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ថ្ងៃ​នេះ”។

ក្រោយ​បង្ហាញ​ខ្លួន​ជាង​១ពាន់​ប្រកួត​កីឡាករ​វ័យ​៤០​ឆ្នាំ​នឹង​ប្រកាស​ព្យួរ​ស្រោម​ថ្ងៃ​មុន​លេង​ប្រកួត​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី បន្ទាប់ពីជួយ​ Juventus លើក​ពាន​ Serie A ៧​រដូវ​កាល​ជាប់​គ្នា​ និង​ឈ្នះ​ពាន​ Coppa Italia ៤​រដូវ​កាល​ចុង​ក្រោយ​។