អតីតគ្រូបង្វឹករបស់ក្រុម Juventus រូបនេះ នៅតែមានការកោតសរសើរចំពោះសមត្ថភាពរបស់អតីតកូនក្រុមរបស់ខ្លួន គឺ
កីឡាករ Paul Pogba ដែលលោកធ្លាប់បង្វឹកអស់ជាច្រើនឆ្នាំ។
លោក Conte បានហៅ Pogba ថាជាកំពូលកីឡាករ និងបង្ហាញពីអារម្មណ៍ពិតរបស់គាត់ដោយមិនចង់ឲ្យ Pogba ស្ថិតនៅលើទីលាននាជំនួបដ៏ធំរវាង Manchester United និង Chelsea នោះទេ ។
អតីតគ្រូបង្វឹកអ៊ីតាលីបាននិយាយថា៖” ខ្ញុំចង់ឃើញគាត់នៅលើលាន នាថ្ងៃស្អែកនេះ តែបើសិនជាគេអង្គុយបម្រុងវិញ ខ្ញុំរឹតតែសប្បាយចិត្តថែមទៀត។ គេពិតជាធ្វើបានល្អណាស់នៅ Man Utd។ គេពិតជាកំពូលកីឡាករតែម្ដង។ គ្រប់ៗគ្រូបង្វឹកទាំងអស់គួរតែប្រើប្រាស់គាំត់ឲ្យចំគោលដៅឲ្យចំជំនាញនោះគាត់នឹងធ្វើបានល្អដូចគ្នា”។
Pogba ធ្លាប់លេងនៅ Juventus ក្រោយផ្ទេរពីMan Utd ដោយមិនមានតម្លៃខ្លួន និងបានជួយក្រុមឈ្នះពាន Seria A បានពីរដងក្នុងជំនាន់លោក Conte។
Chelsea នឹងនាំទ័ពរបស់ខ្លួនទៅទឹកដី Old Trafford ដោយមិនមានកីឡាករសំខាន់ៗមួយចំនួនដូចជា David Luiz, Bakayoko, Ross Barkley និងAlvaro Morata ដោយសារតែមានបញ្ហារបួស។ បើសិនជាឈ្នះប្រកួតនេះ Chelsea និងដេញទាន់ពិន្ទុរបស់ក្រុមបិសាចក្រហមនៅក្នុងលីក និងអាចរក្សាតំណែងTop 4បាន៕
besoccer